ហ្សាការតា៖ កាលពីថ្ងៃសៅរ៍ ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនរាប់ពាន់នាក់បានមកប្រមូលផ្តុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងហ្សាការតា ដើម្បីតវ៉ាចំពោះប្រតិបត្តិការរបស់អ៊ីស្រាអ៊ែល ដែលវាយប្រហារមកលើជំរុំជនភៀសខ្លួននៅក្រុង Rafah ។
ក្រុមបាតុករបានចាប់ផ្តើមប្រមូលផ្តុំតាំងពីព្រឹកព្រលឹម ដោយគ្រវីទង់ជាតិប៉ាឡេស្ទីន និងស្រែកពាក្យស្លោកប្រឆាំងនឹងក្រុមជ្រុលនិយម ។
ក្នុងនោះដែរក៏មានការអំពាវនាវឱ្យធ្វើពហិការចំពោះម៉ាកយីហោដែលគាំទ្រអ៊ីស្រាអ៊ែលផងដែរ ។
ប៉ូលិសសរុបចំនួន១.១២០នាក់ត្រូវបានដាក់ពង្រាយដើម្បីរក្សាសន្តិសុខនៅក្នុងអំឡុងពេលធ្វើបាតុកម្ម ។
គួរបញ្ជាក់ថា ការប្រមូលផ្តុំគ្នានេះ គឺមានលក្ខណៈស្រដៀងគ្នាដែលបានកើតឡើងនៅក្នុងទីក្រុងផ្សេងទៀតរបស់ឥណ្ឌូនេស៊ី ក្នុងនោះរួមទាំង Medan និង Lampung ផងដែរ ។ នាថ្ងៃដដែលនោះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានបញ្ចេញមតិរិះគន់នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារនៅកោះស៊ូម៉ាត្រា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា