ព័ត៌មានអន្តរជាតិ

សមាជិកសភា៖ យោធាបារាំង ក្រុមដំបូង នឹងធ្វើដំណើរទៅដល់អ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាជាន់ខ្ពស់អ៊ុយក្រែន លោក Aleksey Goncharenko បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមគ្រូបង្វឹកផ្នែកយោធារបស់បារាំងក្រុមដំបូងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន។

កិច្ចការងារនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេបញ្ជាការកំពូលរបស់អ៊ុយក្រែន លោក Aleksandr Syrsky បានប្រកាសថា លោកបានបញ្ចប់ការងារឯកសារដែលសម្របសម្រួលវត្តមានរបស់បុគ្គលិកបារាំងនៅក្នុងប្រទេសអ៊ុយក្រែន។

រំលឹកដែរថាការផ្តួចផ្តើមគំនិតនៃការដាក់ពង្រាយយោធារបស់ប្រទេសជាសមាជិកអង្គការណាតូនៅលើដីនៅតែជាបញ្ហាដ៏ចម្រូងចម្រាសមួយនៅក្នុងប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលសមាជិករបស់ពួកគេអះអាងថា ពួកគេមិនមែនជាភាគីនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ។

ទោះបីជាយ៉ាង​ណា​ក៏ដោយ ទីក្រុង​មូស្គូ​បាន​និយាយ​ថា ខ្លួន​ចាត់​ទុក​អ្នក​គាំទ្រ​លោក​ខាង​លិច​របស់​អ៊ុយក្រែន​ថា​ជា​អ្នក​ចូល​រួម​ផ្ទាល់ ដោយ​សង្កត់​ធ្ងន់​ថា​សព្វាវុធ​ដែល​ផ្គត់ផ្គង់​ដោយ​លោកខាងលិច​កំពុង​ត្រូវ​បាន​ប្រើ​ដើម្បី​វាយប្រហារ​លើ​ដី​រុស្ស៊ីដដែល៕ ប្រែសម្រួល៖ស៊ុនលី

To Top