ហ្គាហ្សា៖ ប៉ុន្មានថ្ងៃបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានដកខ្លួនចេញពីជំរុំ Jabalia នៅភាគខាងជើងតំបន់ហ្គាហ្សា បន្ទាប់ពីប្រតិបត្តិការយោធាជិតបីសប្តាហ៍ លោក Mohammed Omran ដែលបានវិលត្រឡប់មកជំរុំវិញ នៅតែស្ថិតក្នុងភាពតក់ស្លុតដោយសារតែទំហំ និងអាំងតង់ស៊ីតេនៃការបំផ្លិចបំផ្លាញ នៅក្នុងសង្កាត់រស់នៅរបស់លោក។
លោក Omran បាននិយាយដោយសំឡេងដ៏រំជួលចិត្តថា “យើងគ្មានអ្វីនៅសល់នៅទីនេះទេ គ្មានផ្ទះ ដើមឈើ វិហារអ៊ីស្លាម និងសូម្បីតែសាលារៀនរបស់ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលយើងធ្លាប់ជ្រកកោនក្នុងសម័យសង្គ្រាម”។
ដោយសារតែការបន្តសង្រ្គាមនៅតំបន់ហ្គាហ្សា និងប្រតិបត្តិការរបស់អ៊ីស្រាអែល នាពេលថ្មីៗនេះលើជំរុំ Jabalia ឪពុកអាយុ ៤៥ឆ្នាំដែលមានកូនអាយុ ៦ឆ្នាំដែលបានស្រកទម្ងន់ ៣០គីឡូក្រាមចាប់តាំងពីជម្លោះបាន ចាប់ផ្តើមស្ទើរតែគ្មានឆន្ទៈក្នុងការ រស់នៅបន្ដទៀតនោះឡើយ។
លោក Omran បានលើកឡើងថា “ប្រតិបត្តិការនេះមិនត្រឹមតែបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងសេវាមនុស្សធម៌ជាមូលដ្ឋានទៀតផង។ អាហារ និងទឹក គឺខ្វះខាត ហើយភាគច្រើនត្រូវបានបំពុល”។ គាត់ទួញសោកថា “ខ្ញុំមិនដឹងថាខ្ញុំគួរទៅទីណាទេ។ ខ្ញុំគ្មានសល់អ្វីទេ។ ខ្ញុំសូមជូនពរឱ្យខ្ញុំអាចស្លាប់ ដើម្បីបានធូរស្បើយ” ។
ទោះជាយ៉ាងណាក៏ដោយ មានអ្នកខ្លះទៀតបានតស៊ូ ដើម្បីបន្តជីវិត ដែលខូចខាតទាំងស្រុងរបស់ខ្លួន។ ក្នុងចំនោមពួកគេមានលោកស្រី Amna Abu Jahal ដែលបានជ្រើសរើសស្នាក់នៅក្នុងជំរុំ បន្ទាប់ពីប្តីរបស់លោកស្រី ត្រូវបានសម្លាប់ក្នុងសប្តាហ៍ដំបូង នៃប្រតិបត្តិការអ៊ីស្រាអែល ទោះបីជាមានស្ថានភាពធ្ងន់ធ្ងរក៏ដោយ ៕
ប្រែសម្រួល ឈូក បូរ៉ា