រ៉ូម៖ ចំនួនអ្នកឆ្លងវីរុសថ្មី និងចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅតែបន្តកើនឡើងនៅក្នុងប្លុកអឺរ៉ុបនៅថ្ងៃពុធ ដោយមានជិត ៤៥.០០០ ករណីនៅក្នុងប្រទេសអ៊ីតាលី និងបារាំង។
រដ្ឋាភិបាលអ៊ីតាលី បានបញ្ជាក់ថាមនុស្សចំនួន ៣៥.៧១៣ នាក់បានធ្វើតេស្តិ៍វិជ្ជមាន សម្រាប់វីរុសកូវីដ- ១៩ ហើយមនុស្ស ២.៩៧៨ នាក់បានស្លាប់ដោយសារជំងឺនេះ។
ទាំងករណីឆ្លងវីរុស និងការស្លាប់ចំនួននេះបានកើនឡើងក្នុងអត្រាខ្ពស់បំផុតនៅឡើយ សម្រាប់ប្រទេសដោយការឆ្លងបានកើនឡើងដល់ ៤.២០៧ នាក់ពីថ្ងៃមុន និងការស្លាប់កើនឡើង ៤៧៥ នាក់៕
ដោយ ឈូក បូរ៉ា