ព័ត៌មានអន្តរជាតិ

COVID-19: ប្រធានWHO ត្រូវបានប្រធានវេទិកា សេដ្ឋកិច្ចពិភពលោក ចាត់ទុកជាវីរបុរសពិភពលោក

ភ្នំពេញ៖ ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum-WEF) លោក Borge Brende បានសរសេរនៅបណ្តាញ សង្គមធ្វីតធឺផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃព្រហស្បតិ័ ទី១៩ ខែមិនាឆ្នាំ២០២០ ដោយបានចាត់ទុកប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus និងបុគ្គលិក របស់អង្គការនេះថា ជាវិរបុរសពិភពលោក ដែលបានប្រឹងប្រែងមិនគិតនឿយហត់ ដើម្បីសុខមាលភាពមនុស្សជាតិ គ្រាដែលចក្រវាឡមួយនេះ កំពុងរងការរាតត្បាតពីជំងឺ COVID-19 ដ៏កាចសាហាវ។
លោក Borge Brende បានវាចាថា “អរគុណលោក Tedros និង បុគ្គលិកWHO នៅទូទាំងពិភពលោក គឺជាវីរបុរស។”

ប្រធានអង្គការវេទិកា សេដ្ឋកិច្ចពិភពលោករូបនេះ បន្ថែមថា “យើងកំពុងប្រឈម នឹងវិបត្តិសុខមាលភាព ដោយមិនបានព្រាងទុកមុន ហើយយើងក៏ត្រូវឆ្លើយតប ដោយមិនបានព្រាងទុកដែរ។”

To Top