ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ដាក់ពង្រាយវាយលុក ប្រឆាំងនឹងក្រុម ហេសបូឡាហ៍

Xinhua

យេរ៉ូសាឡឹម៖ លោក Ori Gordin ឧត្តមសេនីយ នៃទីបញ្ជាការភាគខាងជើង របស់ប្រទេសអ៊ីស្រាអ៊ែល បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ពង្រាយសម្រាប់ការវាយលុក ដ៏ធំប្រឆាំងនឹងក្រុមហេសបូឡាហ៍ត្រូវបាន “បញ្ចប់” ។

ថ្លែងនៅក្នុងពិធីរំលឹកខួប១៨ឆ្នាំ នៃសង្រ្គាមលីបង់ ឆ្នាំ២០០៦ដែលត្រូវបានប្រយុទ្ធគ្នា រវាងអ៊ីស្រាអ៊ែល និងក្រុមហេសបូឡាហ៍ ភាគច្រើននៅលើដីលីបង់ លោក Gordin បានបញ្ជាក់ថា បេសកកម្មរបស់កងទ័ពគឺ “ការប្រគល់សន្តិសុខទៅភាគខាងជើង អ៊ីស្រាអ៊ែលវិញ” ។

លោកបានបន្តទៀតថា៖ «”យើងមិនមាន ជម្រើសក្រៅពីបន្តការប្រយុទ្ធ រហូតដល់សម្រេច បានបេសកកម្មនេះ” ដោយបន្ថែមថា ការត្រៀមខ្លួន ត្រូវបានបញ្ចប់ក្នុង រយៈពេលមួយសប្តាហ៍កន្លងទៅ ។

អ៊ីស្រាអ៊ែល និងក្រុមហេសបូឡាហ៍បានជួញដូរភ្លើង នៅតាមបណ្តោយព្រំដែនអ៊ីស្រាអ៊ែ និងលីបង់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ប៉ុន្តែអ៊ីស្រាអ៊ែល បានគម្រាមធ្វើសង្រ្គាមពេញ លេញប្រឆាំងនឹងក្រុមហេសបូឡាហ៍ ប្រសិនបើភាពស្ងប់ស្ងាត់ មិនត្រូវបានស្តារឡើងវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top