បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ទីក្រុងមូស្គូ និងម៉ាឡាបូ បានឈានទៅដល់ការ ចុះកិច្ចព្រមព្រៀងមួយគ្នា ដើម្បីអនុញ្ញាតឱ្យគ្រូបង្វឹក របស់រុស្ស៊ី អាចបណ្តុះបណ្តាលកងកម្លាំង ប្រដាប់អាវុធ នៃប្រទេសអេក្វាទ័រហ្គីណេ នេះបើយោងតាមការបញ្ជាក់ ដោយអនុប្រធានាធិបតី នៃប្រទេសអាហ្វ្រិក ខាងលិចនេះគឺ លោក Teodoro Nguema Obiang Mangue ។
កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចក្នុងជំនួប រវាងអនុរដ្ឋមន្ត្រី ការពារជាតិរុស្ស៊ី Yunus-Bek Yevkurov និងអនុប្រធានាធិបតីអាហ្វ្រិក ។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយនៅលើគេហទំព័រ របស់រដ្ឋាភិបាល អនុប្រធានាធិបតីបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក Yevkurov ទៅកាន់ទីក្រុងម៉ាឡាបូ Malabo ដោយបានបង្កើនទំនាក់ទំនង រវាងប្រទេសទាំងពីរ ដល់កម្រិតមួយខ្ពស់ ជាពិសេសនៅក្នុង កិច្ចសហប្រតិបត្តិការពហុវិស័យ ដោយផ្តោតលើវិស័យ ការពារជាតិ និងសន្តិសុខ។
នៅខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងមក ប្រធានាធិបតីអេក្វាទ័រហ្គីណេលោក Teodoro Obiang Nguema Mbasogo បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូម្តងរួចមហើយក្រោម ប្រធានបទមួយក្នុងចំណោមប្រធានបទ ដែលបានពិភាក្សា គឺសក្តានុពល នៃការបើកស្ថានទូតរុស្ស៊ីនៅទីក្រុង Malaboផងដែរ៕
ប្រែសម្រួល៖ស៊ុនលី