ភ្នំពេញ៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាម្ចាស់ឧបត្ថម្ភផ្ដាច់មុខកម្មវីធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី៣ បានផ្ដល់ឱកាសដ៏កម្រមិនធ្លាប់មានដល់បេក្ខជនជ័យលាភី MasterChef Cambodia រដូវកាលទី៣ នោះគឺឱកាសការងារជាចុងភៅនៅសណ្ឋាគារលំដាប់ពិភពលោកផ្កាយ ៥ Hyatt Regency Phnom Penh ។
![](https://dap-news.com/wp-content/uploads/2024/06/02-1-1024x576.jpg)
រដូវកាលទី៣នេះ ពិតជាពិសេសជាងរដូវកាលណាៗទាំងអស់ សម្រាប់បេក្ខជនជ័យលាភី MasterChef Cambodia កន្លងមក។ MasterChef Cambodia ជាកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីល្បាញលំដាប់ពិភពលោក ហើយបងប្អូនប្រជាជនខ្មែរយើងក៏ធ្លាប់បានទស្សនាពីមុនរួចមកហើយ។ ក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាម្ចាស់ឧបត្ថម្ភផ្ដាច់មុខ បានជួយជ្រោមជ្រែងក្នុងការនាំយកកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោកនេះមកកម្ពុជាម្ដងទៀត នោះគឺ MasterChef Cambodia រដូវកាលទី៣ ដែលមានការឧបត្ថម្ភផ្ដាច់មុខពី CAMBODIA LITE, ទឹកក្រូច IZE COLA និងភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី។
![](https://dap-news.com/wp-content/uploads/2024/06/21-1024x576.jpg)
គួរបញ្ជាក់ដែរថា ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតភេសជ្ជៈក្នុងស្រុក «Made in Cambodia» ប្រើប្រាស់គ្រឿងចក្រទំនើបៗ បច្ចេកវិទ្យាចុងក្រោយបង្អស់ពីប្រទេសអាល្លឺម៉ង់ និងគ្រឿងផ្សំល្អបំផុតពីសហគមន៍អឺរ៉ុប ដែលជំរុញឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបាននូវមេដាយមាស Monde Selection ៣៧គ្រឿងច្រើនជាងគេបំផុតនៅកម្ពុជា ពីស្ថាប័នអន្តរជាតិបញ្ជាក់ពីគុណភាពផលិតផល, វិញ្ញាបនបត្រ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, វិញ្ញាបនបត្រ ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមទាំងទទួលបានពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក (World Class Operation Management)៕
![](https://dap-news.com/wp-content/uploads/2024/06/23-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2024/06/01-1-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2024/06/16-1-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2024/06/thumbnail-1.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)