ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Honda Moto នឹងផ្អាកផលិតកម្មក្នុងរោងចក្រចំនួន ១២ នៅអាមេរិកខាងជេីង ដោយសារវិបត្ដិវីរុសកូរ៉ូណា

ញូវយ៉ក៖ ក្រុមហ៊ុន Honda Moto បានឲ្យដឹងថា ខ្លួននឹងផ្អាកផលិតកម្ មនៅរោងចក្រចំនួន ១២ នៅអាមេរិកខាងជើង រយៈពេល ៦ សប្តាហ៍ចាប់ពីថ្ងៃទី ២៣ ខែមូនា ដោយសារការលក់មានការធ្លាក់ចុះដែលត្រូវបានគេរំពឹងថា នឹងកើតមាននៅពេលដែល ជំងឺរាតត្បាតឆ្លងរាលដាល។

ក្រុមហ៊ុនផលិតរថយន្តជប៉ុន បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថាខ្លួននឹង “កែសម្រួលផលិតកម្មនៅគ្រប់រោងចក្រ ផលិតរថយន្តរបស់ខ្លួន នៅអាមេរិកខាងជើង រួមទាំងអាមេរិក កាណាដា និងម៉ិកស៊ិក ដោយសារតែការធ្លាក់ចុះនៃតម្រូវការទីផ្សារ ដែលរំពឹងទុកទាក់ទងនឹងផលប៉ះពាល់សេដ្ឋកិច្ច នៃជំងឺរាតត្បាតកូវីដ-១៩។

ក្រុមហ៊ុនផលិតរថយន្តនេះបានឲ្យដឹងថា “ការបញ្ជូនរថយន្តហុងដា និងរោងចក្រម៉ាស៊ីន នៅអាមេរិកខាងជើង ដែលបម្រើដល់រោងចក្រ ផលិតរថយន្តហុងដា ក៏នឹងផ្អាកផលិតកម្មក្នុងរយៈពេលដូចគ្នាដែរ”៕

ដោយ ឈូក បូរ៉ា

To Top