តូក្យូ៖ ប្រភពការទូតមួយ បាននិយាយកាលពីថ្ងៃចន្ទថា មេដឹកនាំក្រុមប្រទេសទាំងប្រាំពីរ គ្រោងនឹងថ្កោលទោសយ៉ាងខ្លាំង ចំពោះការធ្វើឱ្យស៊ីជម្រៅ នៃកិច្ចសហប្រតិបត្តិការ យោធារុស្ស៊ី-កូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំកំពូល របស់ពួកគេនៅក្នុងប្រទេសអ៊ីតាលី នៅចុងសប្តាហ៍នេះ ចំពេលមានការឈ្លានពាន របស់ទីក្រុងមូស្គូ មកលើអ៊ុយក្រែន។
ដោយលើកឡើងពីសេចក្តីប្រកាស សេចក្តីព្រាងច្បាប់ ដែលត្រូវចេញនៅក្នុងកិច្ចប្រជុំកំពូល រយៈពេល ៣ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Fasano ភាគខាងត្បូងប្រទេសអ៊ីតាលី ប្រភពបានឲ្យដឹងថា មេដឹកនាំក៏នឹងបន្តការប្តេជ្ញាចិត្ត របស់ពួកគេ ចំពោះការគាំទ្រ “ស្ថិរភាព” សម្រាប់អ៊ុយក្រែន ខណៈពេលដែលសម្តែងការព្រួយបារម្ភ អំពីការអះអាងផ្នែកយោធា ដែលកំពុងកើនឡើងរបស់ប្រទេសចិន ។
កិច្ចប្រជុំកំពូល G7 នឹងប្រព្រឹត្តទៅ ដោយមានការភ័យខ្លាចថា រុស្ស៊ី និងកូរ៉េខាងជើង បាននិងកំពុងពង្រឹងទំនាក់ទំនងយោធារបស់ពួកគេ ជាពិសេសបន្ទាប់ពីការចាប់ផ្តើម ការឈ្លានពានពេញលេញ របស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។
កូរ៉េខាងជើង បានទាក់ទាញការរិះគន់ ចំពោះការផ្ទេរមីស៊ីលផ្លោង ទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន បើទោះបីជាវាត្រូវបានហាមឃាត់ មិនឱ្យនាំចេញអាវុធទៅប្រទេសផ្សេងទៀតក្រោមដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ មេដឹកនាំ G7 នឹងថ្កោលទោស “ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការយោធា រវាងរុស្ស៊ី និងកូរ៉េខាងជើង ដែលមានទំនាក់ទំនងមិត្តភាព ជាប្រពៃណី ខណៈពេលដែលបន្តឈរជាមួយអ៊ុយក្រែន” ។
មេដឹកនាំក៏ត្រូវបានគេរំពឹងថា នឹងបង្ហាញពី “ការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ” អំពីការប្រើប្រាស់កាណុងបាញ់ទឹកដោយឆ្មាំឆ្នេរសមុទ្រចិន ប្រឆាំងនឹងនាវាហ្វីលីពីន នៅក្នុងដែនទឹកក្បែរនោះ ដែលត្រូវបានគេលើកឡើងថា ជាគំរូចម្បងនៃសកម្មភាពយោធាបង្កហេតុរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
