ព័ត៌មានអន្តរជាតិ

ពិធីស្រឡាញ់ភេទដូចគ្នា ដែលមានមនុស្សរាប់ពាន់នាក់ចូលរួម នៅទីក្រុង Miami អាមេរិក ក្រោយមក មនុស្សជាច្រើននាក់ បានឆ្លងវីរុសកូវីដ១៩

បរទេស៖ នៅពេលមេរោគឆ្លងបន្តរាលដាល និងរំខានដល់ជីវិតនៅ ទូទាំងពិភពលោកនោះ ពិធីបុណ្យមួយកំពុងតែរកឃើញនូវ ការចងចាំនៃការប្រារព្ធពិធីរបស់ខ្លួន ដែលបណ្តាលមកពីការផ្ទុះឡើង។

យោងតាមសារព័ត៌មាន NBC News ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ពិធីជប់លៀងរដូវរងារ (Winter Party Festival) ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ក្រុម LGBTQ បានប្រារព្ធឡើងនៅទីក្រុង ម៉ៃអាមី សហរដ្ឋអាមេរិក បានទាក់ទាញមនុស្ស រាប់ពាន់នាក់មកពីទូទាំងប្រទេស នៅពេលពិធីនេះចាប់ផ្តើមនៅដើមខែនេះ។ ប៉ុន្តែវាបានបញ្ចប់នៅថ្ងៃទី ១០ ខែមីនា។ បន្ទាប់ពីព្រឹត្តិការណ៍នេះ អ្នកចូលរួមជាច្រើនបានធ្វើតេស្ត៍ ថា បានឆ្លងវីរុសកូវីដ១៩។

អ្នករៀបចំព្រឹត្តិការណ៍ បានយកចិត្តទុកដាក់បន្ថែម ក្នុងពិធីបុណ្យនេះដោយចែកចាយ ដបអនាម័យដៃចំនួន ១០.០០០ ដបនិងចែកព័ត៌មាន អនាម័យដល់អ្នកចូលរួម។ គេនៅមិនទាន់ច្បាស់ថាតើវីរុសនេះ មានវត្តមានចំពោះអ្នកចូលរួម ក្នុងកំឡុងពេលនៃពិធីបុណ្យនេះដែរឬទេ ខណៈដែលពុំមានរោគសញ្ញា ណាមួយនៅពេលនេះ ប៉ុន្តែមន្រ្តីសុខាភិបាលបានព្រមានថា វីរុសនេះនៅតែអាចចម្លងបាន មុនពេលមានរោគសញ្ញាកើតឡើង។ ខណៈពេលដែលការប៉ាន់ស្មានរយៈពេលបង្ករោគមានចាប់ពី ១ ទៅ ១៤ ថ្ងៃ វាច្រើនតែកើតឡើងប្រហែល ៥ ថ្ងៃប៉ុណ្ណោះ នេះបើយោងតាម អង្គការសុខភាពពិភពលោក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top