បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានជំរុញជនរួមជាតិរបស់គាត់ឱ្យត្រឡប់ទៅផ្ទះវិញ ដោយមិនរង់ចាំការបញ្ចប់ជម្លោះជាមួយរុស្ស៊ី ដោយនិយាយថាប្រទេសនេះ ត្រូវការកម្លាំងពលកម្មបន្ថែមដើម្បី កសាងប្រទេសឡើងវិញ ។
លោកZelensky បានធ្វើការកត់សម្គាល់កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន ចំពេលដែលគេហៅថា សន្និសិទការងើបឡើងវិញរបស់អ៊ុយក្រែន ដែលរៀបចំដោយប្រទេសអាល្លឺម៉ង់នៅទីក្រុងប៊ែរឡាំង។ ព្រឹត្តិការណ៍នេះគឺជាការតាមដាន ការជួបជុំស្រដៀងគ្នាមួយដែលធ្វើឡើង ក្នុងទីក្រុងឡុងដ៍កាលពីមួយឆ្នាំមុន។
សន្និសីទដែលមានគោលបំណងជាចម្បង ក្នុងការទាក់ទាញអ្នកវិនិយោគឯកជនឱ្យចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ របស់អ៊ុយក្រែនត្រូវបានរំខាន ដោយការលាលែងពីតំណែងរបស់មន្ត្រី ការកសាងឡើងវិញកំពូលម្នាក់គឺលោក Mustafa Nayyem មុនពេលវាចាប់ផ្តើមនៅថ្ងៃចន្ទ។
ទោះជាយ៉ាងណាក៏ដោយ លោក Zelensky បានគូររូបភាពសុទិដ្ឋិនិយមនៃការកសាងឡើងវិញ ក្រោយជម្លោះនាពេលខាងមុខ ដោយអះអាងថា អ្នកគ្រប់គ្នានឹងមកកសាងប្រទេសរបស់យើងឡើងវិញ ដែលគាត់បាននិយាយថានឹងរីកចម្រើនជាមួយនឹង ការងារ ជាច្រើនព្រមទាំងសន្តិសុខផង៕
ប្រែសម្រួល៖ ស៊ុន លី