គ៊ែរ៖ កាតា និងអេហ្ស៊ីបបានទទួលការ ឆ្លើយតបពីក្រុមហាម៉ាស់ ទាក់ទងនឹងសំណើសុំបទឈប់បាញ់ នៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសកាតា កាលពីថ្ងៃអង្គារ។
ក្រុមហាម៉ាស់ និងបក្សពួកប៉ាឡេស្ទីនផ្សេងទៀតបានឆ្លើយតបកាលពីថ្ងៃអង្គារចំពោះ “សំណើថ្មីបំផុត សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកទោស និងអ្នកជាប់ឃុំ”។
ប្រទេសទាំងពីរបានបញ្ជាក់ថា ពួកគេកំពុងសម្រុះសម្រួល ជាមួយសហរដ្ឋអាមេរិក រហូតដល់មានកិច្ចព្រមព្រៀងមួយ ប៉ុន្តែមិនបានបង្ហាញពីព័ត៌មានលម្អិតនោះទេ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
អ្នកសម្របសម្រួល “នឹងពិនិត្យការឆ្លើយតប និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ទាក់ទងនឹងជំហានបន្ទាប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងការបរទេសអេហ្ស៊ីប ក៏បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានទទួលការឆ្លើយតបពីក្រុមហាម៉ាស់ និងក្រុមប៉ាឡេស្ទីន ចំពោះសំណើបទឈប់បាញ់ចុងក្រោយ និងកិច្ចព្រមព្រៀងដោះដូរអ្នកទោស-អ្នកជាប់ឃុំ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយផ្ញើទៅស៊ីនហួ ចលនាតស៊ូអ៊ីស្លាម (ហាម៉ាស់) និងជីហាតអ៊ីស្លាម បាននិយាយថា គណៈប្រតិភូមកពីចលនាទាំងពីរបានបញ្ជូនការឆ្លើយតបរបស់បក្សពួកប៉ាឡេស្ទីនកាលពីថ្ងៃអង្គារទៅកាន់ប្រទេសកាតា ក្នុងអំឡុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman bin Jassim Al ហើយការឆ្លើយតបក៏ត្រូវបានបញ្ជូនទៅភាគីអេហ្ស៊ីបដែរ៕
ប្រែសម្រួល ឈូក បូរ៉ា