បរទេស ៖ អ្នកស្រុកនៅទីក្រុង Limburg-an-der-Lahn ភាគខាងលិចប្រទេសអាល្លឺម៉ង់ បានបោះឆ្នោតដើម្បីលុបបំបាត់រាល់សត្វព្រាបទាំងអស់នៅក្នុងទីក្រុងអាល្លឺម៉ង់ ដោយអះអាងថា ចំនួនសត្វស្លាបមានការកើនឡើងដែលមិនអាចគ្រប់គ្រងបាន និងក្លាយជាការរំខានយ៉ាងខ្លាំង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមសារព័ត៌មាន Der Spiegel រដ្ឋបាលក្នុងតំបន់រងការត្អូញត្អែរអំពីសត្វហោះហើរ ដែលចំនួនសត្វទាំងនោះបានកើនឡើងក្នុងអំឡុងពេលជំងឺរាតត្បាត Coronavirus ។ អ្នកស្រុកនិយាយថា លាមករបស់សត្វស្លាបកំពុងតែធ្វើឲ្យខូចខាតដល់កន្លែងភោជនីយដ្ឋានផ្នែកខាងក្រៅ និងធ្វើឲ្យខូចយ៉រ។
នៅក្នុងការបោះឆ្នោតប្រជាមតិសាធារណៈដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ នៅថ្ងៃដដែលដែលប្រជាជនអាល្លឺម៉ង់បានបោះឆ្នោតនៅក្នុងការបោះឆ្នោតសភាសហភាពអឺរ៉ុប ជាង ៥៣ភាគរយ នៃចំនួនប្រជាជនទីក្រុង – សរុបចំនួន ៧.៥៣០នាក់បានគាំទ្រឱ្យមានការសម្លាប់សត្វព្រាបដ៏ច្រើន។ យោងតាមអភិបាលក្រុង Marius Hahn លទ្ធផលគឺ “មិននឹកស្មានដល់” ។
វិធីសាស្រ្តកម្ចាត់សត្វស្លាបដែលត្រូវបានស្នើឡើងដំបូងដោយក្រុមប្រឹក្សាក្រុងកាលពីឆ្នាំមុន ពាក់ព័ន្ធនឹងការប្រើប្រាស់សត្វស្ទាំងដែលនឹងទទួលភារកិច្ចក្នុងការទាក់ទាញសត្វព្រាបឱ្យចូលទៅក្នុងអន្ទាក់ ដោយវាយប្រហារលើក្បាលដោយដំបងឈើដើម្បីទប់ទល់នឹងពួកវា ហើយបន្ទាប់មកបំបាក់ក សត្វទាំងនោះ។
ការសម្លាប់នេះគ្រោងនឹងធ្វើឡើងក្នុងរយៈពេលពីរឆ្នាំខាងមុខ៕ ប្រែសម្រួលៈ ណៃ តុលា