ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តកណ្ដាល នឹងបិទចរាចរយានជំនិះ គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២ និងមហាវិថីសម្តេចតេជោ ហ៊ុនសែន នៅថ្ងៃទី១៧មិថុនា​

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ចូន ខេត្តកណ្តាល បានចេញ សេចក្តីជូនដំណឹង
ស្ដីពីការបិទចរាចរយានជំនិះគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២ និងមហាវិថីសម្តេចតេជោ ហ៊ុនសែន ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

តាមរយៈ សេចក្ដីជូនដំណឹង បានឱ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការបិទចរាចរណ៍យាន្តជំនិះ គ្រប់ប្រភេទនៅលើកំណាត់ផ្លូវដូចខាងក្រោម៖
១.ផ្លូវជាតិលេខ២ ចាប់ពីចំណុចស្តុបព្រែកហូរ រហូតដល់ផ្លូវចូលវត្តព្រែកថ្លឹង។
២.ម៉ហាវិថីសម្ដេចតេជោ ហ៊ុនសែន ចាប់ពីផ្លូវក្រវ៉ាត់ក្រុងទី២ រហូតដល់ផ្លូវក្រវ៉ាត់ក្រុងទី៣។ ចាប់ពី វេលា ម៉ោង 0:00នា ទី រំលងអាធ្រាត រហូតដល់ម៉ោង ១៣ :០០ នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីរៀបចំកម្មវិធី បើកការដ្ឋានសាងសង់ ស្ពានអាកាសភ្លោះ ត្រង់ចំណុចផ្លូវប្រសព្វ មហាវិថីសម្តេចតេជោ ហ៊ុនសែន និងផ្លូវជាតិលេខ២ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

សម្រាប់យាន្តជំនិះគ្រប់ប្រភេទដែលមានបំណងធ្វើដំណើរទៅមកតាមទីតាំង ដែលបានជម្រាប
ជូនខាងលើ សូមមេត្តាធ្វើដំណើរវាងតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវក្រវ៉ាត់ក្រុងទី២ និងផ្លូវជាតិលេខ២១ ដោយក្តីអនុគ្រោះ៕

To Top