ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបន្តក្រឹត្យ ស្តីពីវិធានការឆ្លើយតបរបស់ប្រទេស ចំពោះតម្លៃកំណត់ដោយលោកខាងលិច លើផលិតផលប្រេង និងប្រេងរបស់រុស្ស៊ី រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
ក្រឹត្យនេះហាមឃាត់ការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី ប្រសិនបើកិច្ចសន្យាសម្រាប់ការ ផ្គត់ផ្គង់ទាំងនេះរួមមានកម្រិតតម្លៃ ដែលកំណត់ដោយក្រុមប្រទេសទាំងប្រាំពីរ សហភាពអឺរ៉ុប និងអូស្ត្រាលី។
ក្រឹត្យដែលចាប់ផ្តើមចូលជាធរមានចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានពន្យារពេលជាច្រើនដង។ ការពន្យារចុងក្រោយបំផុត គឺនៅមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
នៅខែធ្នូឆ្នាំ២០២២ សហភាពអឺរ៉ុប បានដាក់តម្លៃ ៦០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល លើប្រេងឆៅពីសមុទ្ររុស្ស៊ី ដែលជាការផ្លាស់ប្តូរ ដែលត្រូវបានអនុម័ត ដោយក្រុមប្រទេសទាំង៧ ហើយចាប់ពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ការកម្រិតតម្លៃស្រដៀងគ្នានេះត្រូវបានអនុវត្ត ចំពោះផលិតផលប្រេងពីប្រទេសរុស្ស៊ី ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
