បរទេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បាននិយាយថា លោកខាងលិចត្រូវតែបង្ហាញទីក្រុងមូស្គូថា ខ្លួនឈរនៅពីក្រោយអ៊ុយក្រែនដោយដាក់ទណ្ឌកម្មគ្រប់យ៉ាងលើរុស្ស៊ី តាមដែលខ្លួនអាចធ្វើបាន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Cameron បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡុងដ៍ ខណៈដែលរដ្ឋាភិបាលរបស់លោក Rishi Sunak បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសរុស្ស៊ី។ សុន្ទរកថារបស់លោកត្រូវបានផ្សាយកាលពីថ្ងៃសុក្រដោយកាសែតប្រចាំថ្ងៃអ៊ីតាលី Corriere della Sera ។
លោក Cameron បានប្រាប់សារព័ត៌មានអ៊ីតាលីថា “យើងនឹងបង្ហាញ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ]ពូទីន ថា យើងនៅគាំទ្រពីក្រោយអ៊ុយក្រែនទាំងស្រុង៖ យើងនឹងបញ្ឈប់កំណូលរនស់រុស្ស៊ី, យើងនឹងបញ្ឈប់ឧស្ម័ន យើងនឹងបញ្ឈប់នាវា យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីបញ្ឈប់ម៉ាស៊ីនសង្រ្គាមរុស្ស៊ី ហើយបង្ហាញលោកពូទីនពីភាពល្ងង់ខ្លៅនៃសកម្មភាពរបស់គាត់” ។
លោកបាននិយាយថាចក្រភពអង់គ្លេសកំពុង “តាមប្រមាញ់” ក្រុមហ៊ុនដែលធ្វើអាជីវកម្មជាមួយរុស្ស៊ី “ទូទាំងពិភពលោក” ។ លោកបានបន្ថែមថា “យើងនឹងដាក់ទណ្ឌកម្មក្រុមហ៊ុននៅក្នុងប្រទេសចិន នៅក្នុងប្រទេសតួកគី, ក្នុងប្រទេស Kyrgyzstan សូម្បីតែនៅក្នុងអ៊ីស្រាអែល ដែលយើងជឿថាកំពុងផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ពីរ” ដល់ប្រទេសរុស្ស៊ី។
ប្រែសម្រួលៈ ណៃ តុលា