បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពពីលោកប្រធានាធិបតីចិន Xi Jinping ថា សហរដ្ឋអាមេរិក បានព្យាយាមបង្កហេតុ យោធាចិនឱ្យវាយប្រហារកោះតៃវ៉ាន់ ប៉ុន្តែទីក្រុងប៉េកាំង មិនបានយកចិត្តទុកដាក់ទៅលើរឿងនេះទេ។
យោងតាមមនុស្សដែលបានដឹង លឺអំពីបញ្ហានេះបានឲ្យដឹងថា លោក Xi បានធ្វើការកត់សម្គាល់ក្នុងអំឡុង ពេលកិច្ចប្រជុំឯកជនមួយជាមួយប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen ក្នុងខែមេសា ឆ្នាំ ២០២៣មកម្ល៉េះ។
ប្រធានាធិបតីចិនក៏បានរាយការណ៍ពីការព្រួយបារម្ភអំពីការប៉ុនប៉ងចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបោកបញ្ឆោតទីក្រុងប៉េកាំងឱ្យចូលលុកលុយកោះគ្រប់គ្រងដោយខ្លួនឯងទៅដល់មន្ត្រីរបស់គាត់ផងដែរ។
ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ ជាទឹកដីចិនអធិបតេយ្យភាព ក្រោមគោលនយោបាយចិនតែមួយ។ ហើយកោះនេះត្រូវបានគ្រប់គ្រង ដោយខ្លួនឯងចាប់តាំងពីឆ្នាំ១៩៤៩ នៅពេលដែលអ្នកជាតិនិយមបានភៀស ខ្លួនចេញពីដីគោកដោយមានជំនួយពីសហរដ្ឋអាមេរិកបន្ទាប់ពីចាញ់សង្គ្រាមស៊ីវិលចិនទៅឱ្យពួកកុម្មុយនិស្ត។
The Financial Times បានពណ៌នាការ កត់សម្គាល់របស់ Xi ទៅកាន់ von der Leyen ថាជាលើកទីមួយហើយ ដែលគាត់បានប្រាប់មេដឹកនាំបរទេសថា សហរដ្ឋអាមេរិកកំពុងព្យាយាមជំរុញទីក្រុងប៉េកាំងឱ្យឈ្លានពានកោះតៃវ៉ាន់៕
ប្រែសម្រួល៖ស៊ុនលី