ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានអនុញ្ញាតឲ្យលោក សាយអា ម៉ាអ៊ូ ពូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
អង្គការសុខភាពពិភពលោក (WHO) បានចូលរួមចំណែកយ៉ាងសំខាន់បំផុតក្នុងការគាំទ្រដល់គោលនយោបាយលើវិស័យសុខាភិបាល។
កម្ពុជា និង WHO មានកិច្ចសហប្រតិបត្តិការរវាងគ្នាផ្អែកលើយុទ្ធសាស្រ្តសហប្រតិបត្តិការដែលបានផ្តល់ការគាំទ្រដល់ការត្រៀមរៀបចំ និងឆ្លើយតបចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងការពង្រឹងសមត្ថភាពស្នូលដើម្បីបង្ការ និងគ្រប់គ្រងការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព, អន្តរាគមន៍សុខភាពសាធារណៈ ដើម្បីបង្ការនិងគ្រប់គ្រងជំងឺចម្បងៗ ដូចជា ជំងឺគ្រុនចាញ់ ជំងឺរបេង មេរោគអេដស៍-ជំងឺអេដស៍ និងជំងឺរលាកថ្លើម ជំងឺដែលអាចបង្ការបានដោយការចាក់វ៉ាក់សាំង និងបង្ការ ការគ្រប់គ្រងជំងឺមិនឆ្លង និងការលើកកម្ពស់សុខភាព៕