ព័ត៌មានអន្តរជាតិ

សេតវិមាន ៖ អាមេរិក ចាប់ផ្តើមពិនិត្យការងារ ផ្គត់ផ្គង់ជំនួយប្រព័ន្ធ ការពារឲ្យ អ៊ុយក្រែនឡើងវិញ

AFP
" "

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សេតវិមានបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងផ្តល់អាទិភាពដល់ការបញ្ជូន ប្រព័ន្ធការពារអាសកាស Patriot និង NASAMS ទៅកាន់ប្រទេសអ៊ុយក្រែន លើការបញ្ជាទិញ ដែលមិនទាន់សម្រេច ពីប្រទេសផ្សេងទៀត ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងការការពារដែន អាកាសរបស់ទីក្រុងគៀវ ។

ទីប្រឹក្សាផ្នែកទំនាក់ទំនងសន្តិសុខជាតិ របស់សេតវិមាន លោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុងកៀវបច្ចុប្បន្ន ត្រូវការសមត្ថភាពការពារដែន អាកាសបន្ថែមខណៈដែលរុស្ស៊ីបន្តកំណត់គោលដៅ បណ្តាញថាមពលរបស់អ៊ុយក្រែន នៅមុនរដូវស្លឹកឈើជ្រុះ និងរដូវរងានេះ។

" "

នាពេលបច្ចុប្បន្នទីក្រុងគៀវមានប្រព័ន្ធ Patriot យ៉ាងតិចចំនួនបួន ដែលផ្តល់ ដោយសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ហើយ កាលពីចុងខែមុនហូឡង់ បានចាប់ផ្តើមគំនិតផ្តួចផ្តើមរួមគ្នាមួយ ដើម្បីផ្តល់ថ្ម ការពារដែនអាកាសមួយបន្ថែមទៀតដល់អ៊ុយក្រែន ដោយអំពាវនាវឱ្យប្រទេសមួយចំនួនផ្សេងទៀត បរិច្ចាគផ្នែកធាតុផ្សំដាច់ដោយឡែក។

" "

ខណៈដែលប្រទេសអេស្ប៉ាញ ក្រិក រូម៉ានី និងប៉ូឡូញ សុទ្ធតែជាប្រទេសដែលមានអាវុធ Partriots ក៏ពិតមែនប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេបានបដិសេធមិនបរិច្ចាគពួកគេទៅ ឲ្យទីក្រុងគៀវនោះទេ។

លោក Vladimir Zelensky របស់អ៊ុយក្រែន បានស្នើឱ្យអ្នកគាំទ្រលោកខាងលិច ប្រគល់មីស៊ីល Patriot យ៉ាងហោចណាស់៧គ្រាប់បន្ថែមទៀត ចំពេលមានការទម្លាក់គ្រាប់បែករបស់រុស្ស៊ីកាន់តែខ្លាំងទៅលើទីក្រុងនានារបស់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top