បរទេស ៖ អគ្គលេខារបក្ស របស់វៀតណាម លោក Nguyen Phu Trong បានឲ្យដឹងថា វៀតណាមគាំទ្រគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់រុស្ស៊ី និងតម្លៃទំនាក់ទំនងប្រពៃណី ជាមួយទីក្រុងមូស្គូ ពេលជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា អញ្ជើញជួបសន្ទនា ជាមួយប្រធានាធិបតី ពូទីន នៅទីស្នាក់ការមជ្ឈិមបក្ស កាលពីរសៀលថ្ងៃទី ២០ មិថុនា អគ្គលេខាបក្សលោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាល បានវាយតំលៃខ្ពស់ ចំពោះការគាំទ្រ និងជំនួយរបស់សហភាពសូវៀត រួមទាំងអតីតរុស្ស៊ី និងសហភាពសូវៀតផងដែរ។ រដ្ឋរុស្ស៊ីសព្វថ្ងៃ ក្នុងការតស៊ូដើម្បីឯករាជ្យ ការបង្រួបបង្រួមជាតិ និងក្នុងអាជីពអនាគត នៃការកសាង និងការពារប្រទេស។
លោកអគ្គលេខាបក្សបានចាត់ទុកថា វៀតណាមចាត់ទុក ទំនាក់ទំនងជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ជាអាទិភាពកំពូលក្នុងគោល នយោបាយការបរទេស ។ វៀតណាមគាំទ្រការរួមចំណែករបស់រុស្ស៊ី ចំពោះការងាររួមរបស់សហគមន៍អន្តរជាតិ ក៏ដូចជាគោលនយោបាយឆ្ពោះទៅទិសខាងកើត របស់រុស្ស៊ី ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការកិច្ចការ បរទេសនៃគណៈកម្មាធិការមជ្ឈិមបក្ស ។
គោលនយោបាយមើលទៅខាងកើត របស់រុស្ស៊ីត្រូវបានស្នើឡើងកាលពីជាងមួយទសវត្សរ៍មុន ដោយផ្តោតលើការពង្រឹងទំនាក់ទំនងជាមួយដៃគូអាស៊ី ដោយឈរលើមូលដ្ឋាននៃការកំណត់សតវត្សទី ២១ ជា “សតវត្សនៃអាស៊ី”៕
ប្រែសម្រួលៈ ណៃ តុលា