ព័ត៌មានអន្តរជាតិ

ព្យុះ​ដ៏​ខ្លាំងក្លា វាយប្រហារទីក្រុងមូស្គូ របស់រុស្ស៊ី បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និង១៨នាក់ទៀតរបួស

AFP
" "

បរទេស៖ អាជ្ញាធរក្នុងតំបន់របស់រុស្ស៊ី បាននិយាយថា ព្យុះដ៏ខ្លាំងមួយបានបោកបក់កាត់ទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបណ្តាល ឲ្យមនុស្សពីរនាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស និងបំផ្លាញអគារ និងហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​ដើមឈើ​រលំ​ពីលើនៅ​ខាងជើង​ទីក្រុង ហើយ​អ្នក​ស្លាប់​ម្នាក់​ទៀ ត​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ថ្ងៃ​បន្ទាប់ ។ មនុស្ស ១៨ នាក់ផ្សេងទៀតរួមទាំងកុមារ ៤ នាក់បានរងរបួសនៅ ពេលដែលមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងពេញរដ្ឋធានី។ សារព័ត៌មាន RIA Novosti បានរាយការណ៍ថា យោងតាមការប៉ាន់ស្មានបឋម ដើមឈើចំនួន ៧០០ដើម ត្រូវបានដួលរលំ និងរថយន្ត ៣០០ គ្រឿងត្រូវបានខូចខាត។

" "

អភិបាលក្រុងម៉ូស្គូ លោក Sergey Sobyanin បានចេញការព្រមានអំពីអាកាសធាតុ ដោយនិយាយថា ព្យុះកំបុតត្បូងអាចកើតឡើងនៅក្នុងទីក្រុង និងតំបន់ជុំវិញ។

" "

ព្យុះភ្លៀងធ្លាក់ខ្លាំងនៅតំបន់មូស្គូ និងតំបន់មូស្គូ លាយឡំ ដោយខ្យល់បក់ខ្លាំង។ វីដេអូក៏បានបង្ហាញពីដើមឈើ ដែលដួលរលើងឬស នៅរាយប៉ាយជុំវិញទីក្រុង៕
ប្រែសម្រួលៈ ណៃ តុលា

To Top