ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន៖ សន្តិភាព សន្តិសុខក្នុងពិភពរូបវន្ត ទាមទារវិធីសាស្រ្តថ្មីក្នុងពិភពឌីជីថល

xinhua

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា បច្ចេកវិទ្យាឌីជីថលផ្តល់នូវឱកាសមិនគួរឱ្យជឿ ដើម្បីបង្កើតអនាគតដ៏ត្រឹមត្រូវ ស្មើភាព និរន្តរភាព និងសន្តិភាព សម្រាប់ទាំងអស់គ្នា ប៉ុន្តែសកម្មភាពព្យាបាទតាមអ៊ិនធរណិត បានបំផ្លាញទំនុកចិត្ត ជំរុញភាពតានតឹង និងការសាបព្រួសគ្រាប់ពូជនៃអំពើហិង្សា និងជម្លោះ។

លោក Guterres បានឲ្យដឹងនៅក្នុងសុន្ទរកថាទៅកាន់កិច្ចពិភាក្សាកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពី “ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ការដោះស្រាយការគំរាមកំហែង ដែលកំពុងវិវត្តនៅក្នុងអ៊ីនធឺណេត” ។

លោកបានលើកឡើងថា ដោយមើលឃើញទំនាក់ទំនងច្បាស់លាស់ និងរីកចម្រើនរវាងអ៊ីនធឺណែត និងសន្តិភាព និងសន្តិសុខសកល ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏អាចដើរតួនាទីយ៉ាងសំខាន់ដោយការរួមបញ្ចូលការពិចារណាទាក់ទងនឹងអ៊ីនធឺណិត ទៅក្នុងដំណើរការការងារ និងដំណោះស្រាយដែលមានស្រាប់។

អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានសង្កត់ធ្ងន់ថា “សន្តិភាពនិងសន្តិសុខនៅក្នុងពិភពរូបវន្តទាមទារវិធីសាស្រ្តថ្មី ចំពោះសន្តិភាពនិងសន្តិសុខនៅក្នុងពិភពឌីជីថល” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ភាពជឿនលឿនផ្នែកឌីជីថល គឺជាបដិវត្តន៍សេដ្ឋកិច្ច និងសង្គម។ នាំមនុស្សមកជាមួយគ្នា ការផ្តល់ព័ត៌មាន ព័ត៌មាន ចំណេះដឹង និងការអប់រំ ផ្តល់ជូនប្រជាពលរដ្ឋ នូវលទ្ធភាពទទួលបានសេវា និងស្ថាប័នរបស់រដ្ឋាភិបាល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top