ព័ត៌មានជាតិ

មុខសញ្ញា​ទម្លាក់​ដុំថង់មាសក្លែងក្លាយ ដូរយកមាសសុទ្ធ ត្រូវជាប់អន្ទាក់ន​គ​រ​បាលស្រុកបសេដ្ឋ​

ភ្នំពេញ៖​ នៅចំណុចផ្សារស្លាបលែង​ ស្រុក​បសេដ្ឋ​ ខេត្តកំពង់ស្ពឺ​ មានជនសង្ស័យចំនួន ៣នាក់ (​ប្រុស​ម្នាក់) មិនស្គាល់អត្តស​ញ្ញា​ណ ជិះម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីម C125 មិនស្គាល់សេរីឆ្នាំ ពាក់ផ្លាកលេខភ្នំពេញ​ xxxx ធ្វើសកម្មភាព​ទម្លាក់​ដុំថង់មាស (ក្លែងក្លាយ​)​ មុខជនរងគ្រោះដែលកំពុងតែ​ធ្វើ​ដំណើរ ក្នុងផ្សា​រដោយធ្វើជាហេតុចៃដន្យ មិនឲ្យ​មានការភ្ញាក់ផ្អើលដល់អ្នកដទៃ ឬម្ចាស់ទ្រព្យចំពោះមុខជនរងគ្រោះ​ រួចបានហៅជនរងគ្រោះខ្សឹបថាកុំមាត់ប្រាប់គេចាំចែកគ្នា។

ជនសង្ស័យ​មានឈ្មោះ​ សៅ សារឿន ហៅចន្ដា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅរាជធានីភ្នំពេញ ​បានទទួល​ស្គាល់​ថា​ខ្លួន​និងបក្ខពួក​ចំនួន ២នាក់ទៀត ពិតជាបានធ្វើសកម្មភាពដូច អ្វីដែលជនរងគ្រោះរៀបរាប់អញ្ចឹង​ ជាចៃដន្យស្រា​ប់តែកំពុងនិយាយហៅជនរងគ្រោះ ដើរចេញក្រៅផ្សាទៅរកកន្លែងស្ងាត់ ដើម្បីបើកថង់មាស និងចែកគ្នាស្រាប់តែ​មា​នសមត្ថកិច្ច​នគរបាល ​មកសាកសួរនិងទទួលបានសេចក្ដីរា​យការណ៍ ពីជនរងគ្រោះទើបបែក ការរួចសមត្ថកិច្ចឃាត់ម​កសួរនាំតែម្ដង។

តាមចម្លើយរបស់ជនសង្ស័យឈ្មោះសៅ សារឿន ហៅចន្ដា បានឆ្លើយសារភាពថា ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពប្រើល្បិចទម្លាក់ថង់ និងមានបំណ​ងឆបោកយកទ្រព្យមានតម្លៃ ពីជនរងគ្រោះឈ្មោះឡាយ គីមសុខ ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​កំពុង​ដំណើរ​ការ​ នីតិវិធី​កសាងសំណុំរឿង​បញ្ជូនទៅ​ ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ បន្ដទៅអយ្យការ​អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ចំណាត់ការ​នីតិវិធី​៕

To Top