ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ឯកសារសំខាន់ សម្រាប់ដាក់ទណ្ឌកម្ម តាមផ្លូវច្បាប់ទៅលើ “ពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ ឯករាជ្យ” នេះ បានបង្ហាញទៅកាន់ សហគមន៍អន្តរជាតិថា៖ ច្បាប់មិនអាចអត់ឱនឱ្យ “ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ” បានឡើយ

ថ្ងៃទី២១ខែមិថុនា ឯកសារច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ ដ៏សំខាន់មួយ ដែលចេញផ្សាយដោយប្រទេសចិន បានបណ្តាលឱ្យពិភពលោក មានការចាប់អារម្មណ៍ ថ្ងៃដដែល《សេចក្តីណែនាំស្តីពីការដាក់ទណ្ឌកម្ម តាមផ្លូវច្បាប់ចំពោះបទឧក្រិដ្ឋបំបែកបំបាក់ ប្រទេសជាតិនិងញុះញង់ ឱ្យមានការបំបែកបំបាក់ប្រទេសជាតិ របស់ពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ》ដែល តុលាការប្រជាជនកំពូល សាលាអយ្យការប្រជាជនកំពូល ក្រសួងសន្តិសុខសាធារណៈ ក្រសួងសន្តិសុខជាតិ និងក្រសួងយុត្តិធម៌ចិន បានរួមគ្នាចេញផ្សាយ បានចាប់ផ្តើមអនុវត្ត។ មតិអន្តរជាតិបានថ្លែងព្រមៗគ្នាថា នេះគឺជាវិធានការដ៏តឹងរ៉ឹងបំផុត ដែលប្រទេសចិន បានចាត់ចំពោះកម្លាំង “អបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ” ក្នុងគោលបំណងទប់ស្កាត់ សកម្មភាព”របស់ពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ” និងគាំពារការបង្រួបបង្រួមជាតិ។

 ដោយយោងតាម ការកំណត់នៃច្បាប់ពាក់ព័ន្ធ ដូចជានៃ《ច្បាប់ប្រឆាំងការបំបែកបំបាក់ប្រទេសជាតិ》និង《ច្បាប់ព្រហ្មទណ្ឌនៃសាធារណៈរដ្ឋប្រជាមានិតចិន》ជាដើម ព្រមនិងការបកស្រាយន័យច្បាប់ពាក់ព័ន្ធ   《សេចក្តីណែនាំ》នេះបានបញ្ជាក់យ៉ាងច្បាស់លាស់ថា  បទឧក្រិដ្ឋបំបែកបំបាក់ប្រទេសជាតិ  មានទោសជាអតិបរមាគឺប្រហារជីវិត។ ពួកអបគមន៍និយមដែលចង់ឱ្យ តៃវ៉ាន់ ឯករាជ្យ ដែលប្រព្រឹត្តបទឧក្រិដ្ឋបំបែកបំបាក់ជាតិ និងញុះញង់ឱ្យមានការបំបែកបំបាក់ ប្រទេសជាតិនោះ នឹងត្រូវដេញដោលទំនួសខុសត្រូវតាមផ្លូវច្បាប់អស់មួយជីវិត បន្ទាប់ពីអាជ្ញាធរស៊ើបអង្កេតកសាងសំណុំរឿងនិងធ្វើការស៊ើបអង្កេត ឬតុលាការប្រជាជន ទទួលសំណុំរឿង ហើយចំពោះពួកអបគមន៍និយម ដែលទទូចគោលជំហរ ចង់ឱ្យតៃវ៉ាន់ឯករាជ្យ  អាចកាត់ក្តីដោយអវត្តមាន។ ព្រមពេលជាមួយគ្នានេះ សំដៅចំពោះពួកអបគមន៍និយម ដែលទទូចគោលជំហរ ចង់ឱយតៃវ៉ាន់ ឯករាជ្យ លះបង់ចោលគោលជំហរបំបែកបំបាក់ ប្រទេសជាតិដោយស្ម័គ្រចិត្ត  លែងធ្វើសកម្មភាពអបគមន៍  ព្រមទាំងលុបបំបាត់ចោលឥទ្ធិពលអវិជ្ជមានយ៉ាងសកម្ម 《សេចក្តីណែនាំ》នេះបានផ្តល់ឱកាសឱ្យកែកំហុសរបស់ខ្លួន។

ការដាក់ចេញនិងអនុវត្ត 《សេចក្តីណែនាំ》ច្បាប់នេះ  ជាបថម គឺបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងសមត្ថភាពយ៉ាងខ្លាំងរបស់ចិន ដីគោកក្នុងការប្រឆាំងនឹង ពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ  និងការជ្រៀតជ្រែកពីខាងក្រៅ ក៏ដូចជាការគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

  គួរបញ្ជាក់ថា   នៅខែវិច្ឆិកាឆ្នាំ២០២១និងខែសីហាឆ្នាំ២០២២ ប្រទេសចិន បានដាក់បញ្ចូលមនុស្សចំនួន១០នាក់ ក្នុងបញ្ជីពួកអបគមន៍និយម ដែលទទូចគោលជំហរចង់ឱ្យតៃវ៉ាន់ឯករាជ្យ ជាបន្តបន្ទាប់។តាមពិត  ពួកអបគមន៍និយម ដែលទទូចគោលជំហរ ចង់ឱ្យតៃវ៉ាន់ឯករាជ្យណាម្នាក់ ដែលប្រព្រឹត្តឧក្រិដ្ឋកម្មបំបែកបំបាក់ ប្រទេសជាតិនិងឬញុះញង់ឱ្យមានការបំបែកបំបាក់ប្រទេសជាតិ ដែលកំណត់ដោយ《សេចក្តីណែនាំ》នេះ  សុទ្ធតែនឹងត្រូវផ្តន្ទាទោស យ៉ាងម៉ឺងម៉ាត់ តាមផ្លូវច្បាប់។

  ទីពីរ  《សេចក្តីណែនាំ》នេះ  គឺសំដៅទៅលើ  ពួកអបគមន៍និយមដែលទទូច គោលជំហរចង់ឱ្យតៃវ៉ាន់ ឯករាជ្យ ចំនួនតិចតួចបំផុត និងសកម្មភាពបំបែកបំបាក់ ប្រទេសជាតិ របស់ពួកគេ  មិនពាក់ព័ន្ធដល់ប្រជាជន តំបន់តៃវ៉ាន់ ទាំងឡាយទេ។ តាមរយៈឯកសារនេះ ប្រជាជនតៃវ៉ាន់អាចយល់ដឹង ថែមមួយកម្រិតទៀតថា   ពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ ឯករាជ្យ គឺជាប្រភពនៃគ្រោះថ្នាក់ធំបំផុត ដែលបណ្តាលឱ្យតៃវ៉ាន់ មានគ្រោះថ្នាក់សង្រ្គាម និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ របស់ប្រជាជនតៃវ៉ាន់។ មានតែដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើឧក្រិដ្ឋកម្មបំបែកបំបាក់ប្រទេសជាតិ របស់ពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ ឯករាជ្យ តាមផ្លូវច្បាប់នោះ ទើបប្រជាជនតៃវ៉ាន់ អាចចែករំលែកផលប្រយោជន៍ នៃការអភិវឌ្ឍដោយសន្តិភាព នៃទំនាក់ទំនង រវាងត្រើយទាំងសងខាង នៅច្រកសមុទ្រតៃវ៉ាន់បាន។

  ពេលថ្មីៗនេះ ដោយសារតែអាជ្ញាធរ របស់បុគ្គលឈ្មោះវីលៀមឡៃ ទទូចគោលជំហរ"ចង់ឱ្យតៃវ៉ាន់ឯករាជ្យ" ហើយញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នានិង"ផ្តាច់ទំនាក់ទំនង"ផ្នែកសេដ្ឋកិច្ចរវាងត្រើយទាំងសងខាងនៅច្រកសមុទ្រតៃវ៉ាន់  បំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ការពិគ្រោះពិភាក្សា នៃត្រើយទាំងសងខាង និងមូលដ្ឋានសម្រាប់អនុវត្ត《កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងត្រើយទាំងសងខាង ច្រកសមុទ្រតៃវ៉ាន់》(ECFA)  បានជាអាជ្ញាធរ មានសមត្ថកិច្ច របស់ប្រទេសចិនមានតែផ្អាកសម្បទានពន្ធសម្រាប់ ផលិតផល ECFA មួយចំនួនបន្ថែមទៀត។ វាច្បាស់ណាស់ថា   ទង្វើបំបែកបំបាក់របស់ពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ មានតែធ្វើឱ្យខូចខាត ដល់ផលប្រយោជន៍ របស់សហគ្រាសនិងប្រជាជនតៃវ៉ាន់  ហើយមិនអាចទទួលបានការគាំទ្រ ពីប្រជាជននោះឡើយ។

 នៅថ្ងៃដដែលនៃការចេញផ្សាយ《សេចក្តីណែនាំ》នេះ  សំដៅចំពោះការដែលអាមេរិកប្រកាសថា នឹងលក់អាវុធទៅឱ្យតៃវ៉ាន់  ក្រសួងការបរទេសចិន បានប្រកាសថាអនុលោមតាម《ច្បាប់ស្តីពីការប្រឆាំងការដាក់ទណ្ឌកម្មបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន》   នឹងចាត់វិធានការតបតវិញទៅលើក្រុមហ៊ុនLockheed Martin និងមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុននេះ។

ពួកអបគមន៍និយម ដែលទទូចគោលជំហរចង់ឱ្យតៃវ៉ាន់ ឯករាជ្យ កុំមានគំនិតចិត្តចៃដន្យណាមួយទេ ត្រូវតែយល់ដឹងពីស្ថានភាព ឱ្យបានច្បាស់លាស់ក្នុងពេលឆាប់ៗ ហើយបញ្ឈប់ដកដៃជាបន្ទាន់។ យើងក៏ព្រមានដល់កម្លាំងខាងក្រៅថា ដក”ដៃខ្មៅ” ដែលលូកដៃចូល ទៅច្រកសមុទ្រតៃវ៉ាន់ ក្នុងពេលឆាប់ៗ។ រាល់ការប៉ុនប៉ងបំពាន លើអធិបតេយ្យភាពនិងបូរណភាពទឹកដី របស់ប្រទេសចិន សុទ្ធតែឥតប្រយោជន៍ទេ ហើយមុខជានឹងត្រូវផ្តន្ទាទោស តាមច្បាប់យ៉ាងធ្ងន់ធ្ងរ ជាក់ជាមិនខាន៕

To Top