បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោនទទួលខុសត្រូវ ចំពោះការវាយប្រហារមីស៊ីលចុងក្រោយ របស់អ៊ុយក្រែនទៅលើទីក្រុង Sevastopol ក្នុងឧបទ្វីបគ្រីមៀរបស់រុស្ស៊ី។
យោងតាមអាជ្ញាធរបានឱ្យដឹងថា ការវាយប្រហារពាក់ព័ន្ធនឹងមីស៊ីល ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ រួមទាំងកុមារ២នាក់ និងបានធ្វើឱ្យមនុស្សជាង ១២០នាក់រងរបួសផងដែរ។
ក្រសួងបាននិយាយថា យោធាអ៊ុយក្រែនបានបាញ់ បង្ហោះមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ចំនួនប្រាំគ្រាប់ បំពាក់ដោយក្បាលគ្រាប់ចង្កោម ដ៏ចម្រូងចម្រាសយ៉ាងខ្លាំងនៅឧបទ្វីបគ្រីមៀ កាលពីថ្ងៃអាទិត្យដែលក្នុងនោះមីស៊ីល ៤គ្រាប់ ត្រូវបានបំផ្លាញដោយ ប្រព័ន្ធការពារអាកាសរុស្ស៊ី។
មីស៊ីលគ្រាប់ត្រូវបានវាយប្រហារ ប៉ុន្តែបានធ្លាក់ចេញពីផ្លូវ ហើយបានបំផ្ទុះលើទីក្រុងកំពង់ផែ Sevastopol សមុទ្រខ្មៅហើយបំណែកនៃ ក្បាលគ្រាប់គ្រាប់បែកចង្កោមរបស់វា បានបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់ រួមទាំងកុមារជិត ៣០នាក់។
រំលឹកដែរថាកាលពីខែកក្កដាឆ្នាំ ២០២៣ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់បែកចង្កោម ដែលពិភពលោកតែងតែទទួលស្គាល់ថា ជាគ្រាប់បែកដ៏គ្រោះថ្នាក់ប្រឆាំងនឹងមនុស្សជាតិ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
