ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់៩នាក់ និងរបួស២៥នាក់ ក្រោយមានករណីបាញ់ប្រហារមួយ នៅភាគខាងត្បូង ប្រទេសរុស្ស៊ី

Xinhua

ម៉ូស្គូ៖ មានមនុស្សចំនួន៩នាក់ បូករួមទាំងមន្ត្រីអនុវត្តច្បាប់ចំនួន៧នាក់បានស្លាប់ និង២៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារមួយនៅភាគខាងត្បូង នៃសាធារណរដ្ឋ Dagestan របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ ។

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ការបាញ់ប្រហារនេះបានកើតឡើងនៅឯព្រះវិហារគ្រិស្តដែលជាសាលាវិន័យ ចំនួន២ សាលាប្រជុំមួយ និងប៉ុស្តិ៍ប៉ូលីសចរាចរណ៍ចំនួន១កន្លែងនៅក្នុងទីក្រុងឆ្នេរសមុទ្រ Derbent និងទីក្រុង Makhachkala នៃរដ្ឋធានី Dagestan ។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានចាប់ផ្តើមស៊ើបពីសំណុំរឿងព្រហ្មទណ្ឌក្រោមអត្ថបទទាក់ទងនឹងការវាយប្រហារភេរវកម្មលើការបាញ់ប្រហារ ហើយរបបប្រតិបត្តិការប្រឆាំងភេរវកម្មត្រូវបានណែនាំនៅក្នុងទីក្រុង Dagestan ។ នេះបើយោងតាមគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ហៅកាត់ថា (NAC) បានបញ្ជាក់ដូច្នេះ ។

យោងតាមសារព័ត៌មាន TASS បានឱ្យដឹងថា អ្នកវាយប្រហារចំនួន៤នាក់ដែលពាក់ព័ន្ធនឹងការបាញ់ប្រហារត្រូវបានកម្ចាត់ ហើយកងកម្លាំងសន្តិសុខកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ នេះបើយោងតាមសារព័ត៌មាន TASS ដោយបានដកស្រង់សម្តីចេញពីក្រសួងកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋបានបញ្ជាក់ឲ្យដឹង ។

ក្រសួងខាងលើបានបញ្ជាក់ថា ទន្ទឹមនឹងនេះដែរមន្ត្រីប៉ូលិសចំនួន១៣នាក់ និងជនស៊ីវិលចំនួន៣នាក់ ដែលរងរបួសក្នុងការវាយប្រហារ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Makhachkala ដើម្បីព្យាបាលរបួស ។

លោក Sergei Melikov ប្រមុខនៃសាធារណរដ្ឋ Dagestan បានហៅការវាយប្រហារនៅ Derbent និង Makhachkala ថា ជាការប៉ុនប៉ង “ធ្វើឱ្យស្ថានភាពសាធារណៈមានអស្ថិរភាព” និងបានជំរុញឱ្យពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ ។

គណៈកម្មាធិការ NAC បានបញ្ជាក់ថា ដំណាក់កាលសកម្មនៃប្រតិបត្តិការប្រឆាំងភេរវកម្មនៅ Derbent ត្រូវបានបញ្ចប់ហើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top