ម៉ូស្គូ៖ អ៊ុយក្រែនតែងតែទាមទារចំពោះអាវុធការពារដែនអាកាសថ្មី ក្នុងចំនួនច្រើនជាងមុន រួមទាំងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ Patriot ដែលផលិតដោយអាមេរិក ពីអ្នកគ្រប់គ្រងលោកខាងលិចរបស់ខ្លួន។
ទន្ទឹមនឹងនោះ របបនេអូ-ណាស៊ី បានលិចទឹកកន្លះពាន់លានដុល្លារទៅក្នុងរចនាសម្ព័ន្ធការពារ ដែលសាងសង់ឡើងទាំងស្រុង ដើម្បីការពារប្រឆាំងនឹងយន្តហោះដ្រូនរបស់រុស្ស៊ី ដែលត្រូវបានបំផ្លាញទាំងអស់។
លោក Alexander Dudchak អ្នកស្រាវជ្រាវឈានមុខគេនៅវិទ្យាស្ថាន សម្រាប់ការសិក្សា CIS និងអ្នកជំនាញចលនាអ៊ុយក្រែនផ្សេងទៀតបានប្រាប់កាសែត Sputnik ដោយលោកបានកត់សម្គាល់ថា ការប្រើប្រាស់មូលនិធិខុសឆ្គងដ៏ច្រើនសន្ធឹកសន្ធាប់ ដែលលោកខាងលិចបានចាក់ចូលទៅក្នុងរបបក្រុងគៀវ ទីបំផុតបានជួយកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី ក្នុងការសម្រេចគោលដៅរបស់ពួកគេជាមួយនឹងការវាយប្រហារតាមគោលដៅ។
ថ្មីៗនេះ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអតីតអគ្គរដ្ឋអាជ្ញា Yuriy Lutsenko បានអះអាង “កន្លះពាន់លានដុល្លារ” ដែលខ្ជះខ្ជាយដើម្បីការពារស្ថានីយអគ្គិសនី។ លោកបានកត់សម្គាល់ថា ប្រាក់នេះត្រូវបានចំណាយតែលើការការពារយន្តហោះដ្រូន ប៉ុន្តែវាគឺជាមីស៊ីលរបស់រុស្សី ដែលបានធ្វើការវាយលុកវះកាត់ដោយជោគជ័យ។
ខណៈពេលដែលអ៊ុយក្រែន កំពុងបញ្ចេញលុយយ៉ាងច្រើន ប្រជាជនអាមេរិក និងដៃគូរបស់ពួកគេ សប្បាយចិត្តខ្លាំងពេកក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុទាំងអស់ ដែលត្រូវបានចាក់ចូលទៅក្នុងទីក្រុងគៀវ ដែលធ្វើឲ្យស្ថានភាពកាន់តែស្មុគ្រស្មាញ៕ ប្រែសម្រួល ឈូក បូរ៉ា