ព័ត៌មានអន្តរជាតិ

រុស្សីវាយប្រហារ តាមអាកាសលើទីតាំងមូលដ្ឋាន ទ័ពអ៊ុយក្រែន ដែលផ្ទុកទៅដល់យន្តហោះ ចម្បាំងរបស់លោកខាងលិច

RT News

បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ក្រសួងការពារជាតិ នៅទីក្រុងមូស្គូ បានរាយការណ៍ថា កងកម្លាំងរុស្ស៊ី បានវាយលុកមូលដ្ឋានទ័ពអាកាសអ៊ុយក្រែន ដែលត្រូវបានកំណត់ សម្រាប់ដាក់យន្តហោះចម្បាំង ដែលផ្គត់ផ្គង់ដោយលោកខាងលិច រួមទាំងយន្តហោះ F-16 ដែលផលិតដោយសហរដ្ឋអាមេរិកនោះផងដែរ។

ក្រសួងបាននិយាយថា យោធារុស្ស៊ី បានបើកការវាយប្រហារ ជាក្រុមកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយប្រើប្រាស់ អាវុធរយៈចម្ងាយឆ្ងាយដែលមានមូលដ្ឋានលើសមុទ្រ មីស៊ីល Kinzhal hypersonic និងយន្តហោះគ្មានមនុស្សបើក ដើម្បីវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋាននៃប្រទេសអ៊ុយក្រែន ដែលគ្រោងនឹងបំពាក់យន្តហោះ មកពីបណ្តាប្រទេស លោកខាងលិចផងដែរ។

គោលដៅ​នៃការវាយប្រហារ ត្រូវ​បាន​សម្រេចដោយ គោលដៅ ដែលបានកំណត់ទាំងអស់ ត្រូវបានវាយប្រហារ តែទោះជាយ់ាងណារុស្សី បានអះអាងបន្ថែម ដោយមិនបានបញ្ជាក់ចំនួន ឬទីតាំងនៃអាកាសយានដ្ឋាន ដែលត្រូវបានវាយប្រហារនោះទេ។

របាយការណ៍នេះកើតឡើងនៅពេលដែលអ្នកគាំទ្រ លោកខាងលិចរបស់ទីក្រុងគៀវ រួមទាំងសហរដ្ឋអាមេរិក បែលហ្សិក ដាណឺម៉ាក ន័រវេស និងហូឡង់ បានសន្យាផ្តល់ឲ្យ អ៊ុយក្រែននូវយន្តហោះ F-16 ដល់ទៅ៦០គ្រឿងនៅចុងឆ្នាំនេះ ទៅឲ្យអ៊ុយក្រែន ទោះ​យ៉ាង​ណា​មិន​ទាន់​ មាន​យន្តហោះ​ណា​មួយ​ ត្រូវ​បាន​ផ្គត់ផ្គង់​នៅ​ឡើយ​ទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top