បរទេស៖ លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ផែនការដោះស្រាយបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន គួរតែត្រូវបានរៀបចំឡើង ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយអះអាងថា ទីក្រុងកៀវពិតជាមិនស្វែងរកការ អូសបន្លាយអរិភាពសម្រាប់ឆ្នាំខាងមុខនោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ហ្សេលេនស្គី បានធ្វើការកត់សម្គាល់បែបនេះ កាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមជាមួយ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel។ លោក ហ្សេលេនស្គី បានធ្វើដំណើរទៅកាន់ទីក្រុង Brussels ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិសុខជាមួយសហភាពអឺរ៉ុប ដែលធានាជំនួយផ្នែកការពារដល់ទីក្រុងគៀវ រួមទាំងការផ្តល់អាវុធ និងការបណ្តុះបណ្តាល។
លោកបានប្រើឱកាសដើម្បីអះអាងថា លោកពិតជាមិនស្វែងរកការ អូសបន្លាយអរិភាពសម្រាប់ឆ្នាំខាងមុខ នោះទេ។
លោកបញ្ជាក់ថា “អ៊ុយក្រែនមិនចង់អូសបន្លាយសង្គ្រាមទេ។ យើងមិនចង់ឱ្យវាស្ថិតស្ថេរអស់ រយៈពេលជាច្រើនឆ្នាំនោះទេ» លោក បានថ្លែងដោយធ្វើការកត់សម្គាល់ ដ៏កម្រមួយអំពីទំហំនៃការខូចខាត និងការស្លាប់និងរបួសដែល ទទួលរងក្នុងអំឡុងជម្លោះរយៈពេលពីរឆ្នាំកន្លះ។
លោកថា យើងមានអ្នករបួស និងស្លាប់ជាច្រើននាក់នៅសមរភូមិ។ យើងត្រូវតែដាក់ផែនការទូទាត់ នៅលើតុក្នុងរយៈពេលពីរបីខែ” ប៉ុន្តែលោកមិនផ្តល់តួលេខជាក់លាក់ ណាមួយឡើយ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
