ព័ត៌មានអន្តរជាតិ

លោក Trump និង Biden ចោទប្រកាន់ដាក់គ្នាទៅវិញទៅមក បញ្ហាជម្លោះនៅអ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក Joe Biden និងគូប្រជែងរបស់គាត់ គឺអតីតប្រធានាធិបតី Donald Trump បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានធ្វើឲ្យរុស្ស៊ីកាន់តែរឹងមាំនៅក្នុង ជម្លោះរបស់ខ្លួនជាមួយអ៊ុយក្រែន។

បុរសទាំងពីរនាក់ក៏បានវាយប្រហារ ទៅលើកំណត់ត្រាគោលនយោបាយការបរទេស របស់គ្នាទៅវិញទៅមកក្នុងអំឡុងពេល ការជជែកដេញដោល ប្រធានាធិបតីដែលរៀបចំដោយ CNN កាលពីថ្ងៃព្រហស្បតិ៍ផងដែរ។

លោក Trump បានចោទថាលោក Biden បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់អាមេរិក នៅលើឆាកពិភពលោក ហើយថាវាគឺជាកត្តាមួយដែលបាន បញ្ចុះបញ្ចូលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឱ្យចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ។

លោក Trump បាននិយាយថា ប្រសិនបើយើងមានប្រធានាធិបតី ដែលត្រូវបានគោរពដោយ Putin ម្ល៉េះគាត់នឹងមិនឈ្លានពានអ៊ុយក្រែនទេ ។លោកBiden មិនបានធ្វើអ្វីដើម្បីបញ្ឈប់វាទេហើយតើ អ្នកដឹងទេ ខ្ញុំគិតថាគាត់បានលើកទឹកចិត្តរុស្ស៊ី ឱ្យសម្រេចចិត្តធ្វើរឿងនេះទៅវិញទេ។

នៅពេលដែលវាជាវេនរបស់លោក Biden ក្នុងការនិយាយ លោកបានទទូចថាវាគឺជា Trump ដែល លើកទឹកចិត្តលោក Putin ពិតប្រាកដ។លោក Biden បាននិយាយថា ៖បុរសម្នាក់នេះបានប្រាប់ Putin ថា ធ្វើអ្វីដែលអ្នកចង់បាន។ទោះបីជាយ៉ាងណាក្តី លោក Trump បាន​ឆ្លើយ​តប​ដោយ​និយាយ​ថា ខ្ញុំ​មិន​ដែល​និយាយ​បែប​នោះ​ទេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top