ព័ត៌មានអន្តរជាតិ

ទាហានម៉ារីនអាមេរិកម្នាក់ នៅអូគីណាវ៉ាត្រូវបានចាប់ខ្លួន ជុំវិញការប៉ុនប៉ង រំលោភសេពសន្ថវៈ លើស្ត្រីម្នាក់

Kyodo

តូក្យូ៖ ប្រភពស៊ើបអង្កេតបានឲ្យដឹងថា ទាហានម៉ារីនអាមេរិកម្នាក់ ដែលមានអាយុ ២០ឆ្នាំនៅខេត្តអូគីណាវ៉ា ត្រូវបានចាប់ខ្លួនកាលពីខែឧសភា ពីបទសង្ស័យថា បានបង្ករបួសស្នាមដល់ស្ត្រីខណៈពេលដែលប៉ុនប៉ងរំលោភនាង។

ការលាតត្រដាងនៃឧប្បត្តិហេតុនេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ ពីវាត្រូវបានគេបង្ហាញផងដែរថា ទាហានជើងអាកាសអាមេរិកម្នាក់ នៅក្នុងខេត្តភាគខាងត្បូងបំផុត របស់ប្រទេសជប៉ុន ត្រូវបានចោទប្រកាន់កាលពីខែមីនា ពីបទចាប់ជំរិត និងរំលោភផ្លូវភេទក្មេងស្រីអាយុក្រោម ១៦ឆ្នាំ កាលពីក្នុងខែធ្នូ។

អ្នករិះគន់បានឲ្យដឹងថា អូគីណាវ៉ា ទទួលបន្ទុកមិនសមហេតុផលក្នុងការធ្វើជាម្ចាស់ផ្ទះមូលដ្ឋានទ័ពអាមេរិក។ ខេត្តកោះនេះ គឺជាកន្លែងសម្រាប់កន្លែងយោធា ភាគច្រើនរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុន ជិត ៨០ឆ្នាំបន្ទាប់ពីការបរាជ័យ របស់ប្រទេសក្នុងសង្គ្រាមលោកលើកទីពីរ។ អូគីណាវ៉ាត្រូវបានប្រគល់ឱ្យប្រទេសជប៉ុន ពីការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក កាលពីពាក់កណ្តាលសតវត្សរ៍មុន។

ឧក្រិដ្ឋកម្មដែលប្រព្រឹត្ត ដោយសមាជិកសេវាកម្មអាមេរិក និងបុគ្គលិកមិនមែនយោធា គឺជាប្រភពនៃទុក្ខព្រួយឥតឈប់ឈរ សម្រាប់អ្នកស្រុក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ការសម្រេចចិត្តរបស់ប៉ូលីស ក្នុងតំបន់មិនបង្ហាញ ពីឧប្បត្តិហេតុពីរ ដែលពាក់ព័ន្ធនឹងបុគ្គលិកយោធា អាមេរិកដោយលើក ឡើងពីតម្រូវការ ដើម្បីការពារឯកជនភាព របស់ជនរងគ្រោះបានធ្វើឱ្យអ្នកស្រុកមានកំហឹងផងដែរ។

អភិបាលខេត្តអូគីណាវ៉ា លោក Denny Tamaki បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រថា “ឧក្រិដ្ឋកម្មដ៏ឃោរឃៅមួយ បានកើតឡើងជាថ្មីម្តងទៀត ដែលបង្កឱ្យមានការ ព្រួយបារម្ភយ៉ាងខ្លាំង ដល់ប្រជាជននៅអូគីណាវ៉ា ដែលខ្ញុំមិនអាចជួយអ្វី បានក្រៅពីការខឹងសម្បារ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top