កីឡា

ថ្ងៃទី២ កីឡាករប្រណាំងរថយន្តOFF-ROAD កម្ពុជា បានបញ្ចប់វគ្គ SS-4 ដោយរលូន នៅថេរៈវេលា 8mn35Sec

ភ្នំពេញ៖ កីឡាករប្រណាំងរថយន្តOFF-ROAD កម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ ខណៈនាំមុខគេ លើការប្រកួត ក្នុងកម្មវិធី The Magnificent Ten 2024 ដែលជាកម្មវិធីប្រណាំង Off-Road ធំបំផុត ប្រចាំឆ្នាំនៅ Grandprix Motor park ប្រទេសថៃ ដោយការចាប់ផ្តើមសម្រាប់ថ្ងៃទី២ ពោលនៅថ្ងៃទី២៩ មិថុនានេះ បានបញ្ចប់វគ្គSS-4 ដោយរលូន នៅថេរៈវេលា 8mn35Sec ។

ដោយឡែកសម្រាប់ថ្ងៃទី១ ក្រុមកីឡាករប្រណាំងរថយន្តOFFROADកម្ពុជា ក៏ធ្វើបានពិន្ទុល្អផងដែរ នៅក្នុងវគ្គ SS-1 និងវគ្គSS-2 នេះ ខណៈ នៅSS3 បានបញ្ចប់ផងដែរ នៅពេលយប់កាលពីថ្ងៃទី២៨ មិថុនា ដោយសរុបជារួម គ្រប់ការប្រកួត ទទួលបានលេខ៧ ។

សូមរំលឹកថា សម្រាប់ការប្រកួត ត្រូវបានបែងចែកវគ្គ SS-1 ដល់SS-8 (ក្នុងវគ្គនីមួយៗមាន១០ឧបសគ្គ ជាមួយរយៈពេល២០នាទី) ដោយការកំណត់នេះ គឺត្រូវបានកំណត់ផ្លូវ ពីស្រួល ទៅពិបាក ។

ក្រុមការងារប្រណាំងរថយន្ត Off-road កម្ពុជាKH មិនអាចភ្លេចឡើយ និងសូមអរគុណ ដល់ក្រុមហ៊ុនទាំងអស់ដែលបានជួយ ឧបត្ថមក្រុមកីឡាករប្រណាំង រួមមាន៖ ប្រេងម៉ាស៊ីន Top 1 Oil Cambodia, ក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រ GTVC , Liberty Carz, Mattrid Beer និងភេសជ្ជៈ Champion និង Siam Prototype Cambodia៕

To Top