ព័ត៌មានជាតិ

លោក សយ សុភាព ដឹកនាំក្រុមការងារនៃសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ទស្សនកិច្ចប្រទេសឡាវនិងចិន ៦ថ្ងៃ

ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ នៃសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ធ្វើទស្សនកិច្ចរយៈពេល៦ថ្ងៃ នៅប្រទេសឡាវនិងចិន។

ការបំពេញទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង ស្វែងយល់បន្ថែមអំពី គោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ (BRI) របស់ចិន ជាពិសេសការដាក់ចេញ នូវកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅ ការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

នៅក្នុងដំណើរទស្សនកិច្ចនេះ ដោយមានការចូលរួមពីសំណាក់លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ ក្នុងនោះរួមទាំងមានការធ្វើដំណើរ ស្វែងយល់តាមរថភ្លើងល្បឿនលឿន ពីទីក្រុងវៀងចន្ទ ប្រទេសឡាវ ឆ្ពោះទៅកាន់ទីក្រុងគន់មីង ប្រទេសចិនផងដែរ។

គួសបញ្ជាក់ថា ខ្សែរថភ្លើងល្បឿនលឿន ដែលមានប្រវែង ៤១៤គីឡូម៉ែត្រ តភ្ជាប់ព្រំដែនភាគខាងជើងនៃប្រទេសឡាវ ជាមួយខេត្តយូណាន របស់ប្រទេសចិន ត្រូវឆ្លងកាត់ស្ពានចំនួន១៦៧ និងផ្លូវរូងក្រោមដីចំនួន៧៥ ហើយត្រូវចំណាយថវិកា សាងសង់ជិត៦ពាន់លានដុល្លារ ។  ខ្សែរថភ្លើងល្បឿនលឿននេះ រត់ជាល្បឿនអតិបរមា១៦០គីឡូម៉ែត្រក្នុងមួយម៉ោង រថភ្លើងគ្រាប់កាំភ្លើងថ្មី ដ៏រលោងនឹងកាត់បន្ថយការធ្វើដំណើររយៈពេល ១៥ម៉ោង ដែលអូសបន្លាយពេលចុះមកក្រោម៤ម៉ោង ដោយសន្យាថានឹងមាននិន្នាការថ្មី នៃពាណិជ្ជកម្ម និងភ្ញៀវទេសចរ មកពីប្រទេសចិន សម្រាប់ប្រទេសក្រីក្របំផុតមួយ នៅអាស៊ីអាគ្នេយ៍៕

To Top