គៀវ៖ មន្ត្រីក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា ការផ្ទុះត្រូវបាន ឮនៅក្នុងទីក្រុងគៀវ រដ្ឋធានីរបស់ប្រទេស អ៊ុយក្រែន កាលពីល្ងាចថ្ងៃអាទិត្យ ចំពេលមានការវាយប្រហារ ដោយមីស៊ីលរបស់រុស្ស៊ី។
អភិបាលក្រុង Vitali Klitschko បានឲ្យដឹង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការការពារដែនអាកាសកំពុង ប្រតិបត្តិការនៅជិតរដ្ឋធានី ហើយកំទេចកំទីពីកាំជ្រួច ដែលត្រូវបានបំផ្លាញ បានវាយ ប្រហារប្លុកផ្ទះល្វែងមួយនៅក្នុងសង្កាត់ Obolonskyi ភាគខាងជើងនៃទីក្រុងគៀវ ។
លោក Klitschko បានលើកឡើងថា មិនមានរបាយការណ៍ភ្លាមៗ អំពីអ្នកស្លាប់ និងរបួសនោះទេ នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា ការជូនដំណឹងអំពីការវាយឆ្មក់ តាមអាកាសត្រូវបានប្រកាស នៅក្នុងទីក្រុងគៀវ និងតំបន់ចំនួន ៥ នៅភាគខាងជើង កណ្តាល និងភាគឦសាននៃប្រទេស អ៊ុយក្រែន ក្នុងអំឡុងពេល នៃការវាយប្រហារនេះ៕
ប្រែសម្រួល ឈូក បូរ៉ា