ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានជំរុញឲ្យអភិបាលខណ្ឌទាំង១៤ ត្រូវបន្តបង្ក្រាបក្រុមក្មេងទំនើប ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព ។
![](https://lookingtoday.com/wp-content/uploads/2024/07/photo_2024-07-02_10-25-49-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2024/07/photo_2024-07-02_10-25-46-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2024/07/photo_2024-07-02_10-25-39-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2024/07/photo_2024-07-02_10-25-36-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2024/07/photo_2024-07-02_10-25-33-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2024/07/photo_2024-07-02_10-25-30-1024x682.jpg)
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១ កក្កដា នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា ការរៀបចំសណ្តាប់ធ្នាប់ មិនមែនធ្វើឡើងត្រឹមតែនៅលើផ្លូវគោកប៉ុណ្ណោះទេ ការរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវទឹក ក៏រឿងសំខាន់ដែលអាជ្ញាធរត្រូវយកចិត្តទុកដាក់អនុវត្ត ពិសេសការទប់ស្កាត់មិនឲ្យមានការចោលសំរាម កំទេចសំណង់នានាចូលទៅក្នុងទន្លេ។
![](https://lookingtoday.com/wp-content/uploads/2024/07/photo_2024-07-02_10-25-27-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2024/07/photo_2024-07-02_10-25-24-1024x682.jpg)
លោកគូសបញ្ជាក់ថា ចំពោះក្មេងទំនើង គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវតែបន្តបង្ក្រាបឲ្យខ្លាំងក្លា ដើម្បីធ្វើយ៉ាងណាភូមិ សង្កាត់មានសុវត្ថិភាព បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ លើបញ្ហានេះ ខណ្ឌទាំង១៤ បើខ្វះកម្លាំងអាចស្នើមករាជធានីភ្នំពេញ ដើម្បីអនុវត្តការងារទទួលបានជោគជ័យ ។
![](https://lookingtoday.com/wp-content/uploads/2024/07/photo_2024-07-02_10-25-21-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2024/07/photo_2024-07-02_10-25-13-1024x682.jpg)
លោកអភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលប់បំបាត់ មិនត្រូវឲ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត តាមរយៈការពង្រឹង ពីមួយថ្ងៃទៅមួយថ្ងៃឲ្យបានខ្លាំង ដើម្បីឈានទៅលប់បំបាត់ឲ្យអស់។ ទប់ស្កាត់ការយកភាស៉ី ចំពោះការយកលុយពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័ត ជាមួយការទប់ស្កាត់អ្នកយកលុយលើសសៀវភៅបន្ទុក។
![](https://lookingtoday.com/wp-content/uploads/2024/07/photo_2024-07-02_10-25-10-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2024/07/photo_2024-07-02_10-25-07-1024x682.jpg)
លោកបន្ថែមទៀតថា ចំពោះមន្ទីរពាក់ព័ន្ធក៏ត្រូវបំពេញការងាររបស់ខ្លួន ដោយត្រូវធ្វើជាភ្នែក ជាច្រមុះឲ្យអាជ្ញាធររាជធានី ទាំងការពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា ផ្លូវ ទឹក លូ ប្រឡាយ អនាម័យ បរិស្ថាន ការដាំ ថែទាំ ដើមឈើ ដែលជាគម្របបៃតងរបស់រាជធានីភ្នំពេញ។ ដោយឡែកការងារទីក្រុងឆ្លាតវៃ ត្រូវដាំដើមឈើជាគម្របបៃតងឲ្យបានច្រើន ព្រោះមានដើមឈើច្រើន មិនត្រឹមតែស្អាតទេ តែក៏ជាការទាក់ទាញខ្លាំងពីភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិផងដែរ។ ជាមួយការបន្ថែមខ្សែរត់ រថយន្តក្រុង ដើម្បីបង្កើនការដឹកអ្នកដំណើរ។
![](https://lookingtoday.com/wp-content/uploads/2024/07/photo_2024-07-02_10-25-04-1024x682.jpg)
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅរាជធានីភ្នំពេញ កាលពីខែមុន បានគ្រប់គ្រងក្រុមក្មេងទំនើងចំនួន១២ក្រុម តែនៅក្នុងខែនេះ គ្រប់គ្រងក្មេងទំនើងបានចំនួន១៧ក្រុម ដែលធ្វើឲ្យក្រុមក្មេងទំនើងបានថមថយយ៉ាងខ្លាំង ពោលគឺស្ទើតែលប់បំបាត់បាន១០០%ហើយ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)