ថ្ងៃទី២ ខែកក្កដា ក្នុងឱកាសដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាហ្សាក់ស្ថាន លោក Xi Jinping ប្រធានរដ្ឋចិនបានចេញផ្សាយអត្ថបទក្រោមចំណងជើងថា «ធ្វើការរួមគ្នាដើម្បីបន្តចារទំព័រថ្មីនៃទំនាក់ទំនងចិន-កាហ្សាក់ស្ថាន» នៅលើកាសែត«សច្ចធម៌របស់កាហ្សាក់ស្ថាន »និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិកាហ្សាក់ស្ថាន ។
អត្ថបទបានលើកឡើងថា កាលពី១១ឆ្នាំមុន ខ្ញុំបានលើកឡើងជាលើកដំបូងនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ» នៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលទទួលបានការឆ្លើយតបយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកាហ្សាក់ស្ថាន។ ផែនការដ៏អស្ចារ្យនៃការដែលប្រទេសទាំងពីររួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» បានចាប់ផ្តើមពីពេលនោះមក ហើយការអភិវឌ្ឍទំនាក់ទំនងចិន-កាហ្សាក់ស្ថានបានឈានចូលដំណាក់កាលថ្មីមួយ។ យើងគាំទ្រគ្នាទៅវិញទៅមក និងរួមសុខរួមទុក្ខជាមួយគ្នា ត្រួសត្រាយការកសាងទំនុកចិត្តគ្នាខាងនយោបាយកាន់តែខ្ពស់។ ទំនាក់ទំនងរវាងចិននិងកាហ្សាក់ស្ថាន សម្រេចបានភាពលោតផ្លោះពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាដរាប ហើយបានឈានដល់ចក្ខុវិស័យនៃការកសាងសហគមន៍រួមវាសនារវាងចិននិងកាហ្សាក់ស្ថាន ដែលមានមេត្រីភាពគ្រប់ជំនាន់មានទំនុកចិត្តគ្នាកម្រិតខ្ពស់ និងរួមសុខរួមទុក្ខ ។
ខ្ញុំសង្ឃឹមថាតាមរយៈដំណើរទស្សនកិច្ចលើកនេះ អាចធ្វើការជាមួយលោកប្រធានាធិបតី Tokayev ដើម្បីបន្តវេនទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រៀបចំផែនការថ្មីសម្រាប់អនាគតនៃទំនាក់ទំនងចិននិងកាហ្សាក់ស្ថាន និងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកាហ្សាក់ស្ថានឱ្យឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ ៕