ព័ត៌មានអន្តរជាតិ

ណាតូ កំពុងបារម្ភថា បារាំងនឹងដកខ្លួន ចេញពីអង្គការនេះ

AFP

បរទេស ៖ យោងតាម ការចេញផ្សាយ របស់ RT ការភ័យខ្លាចនៃ ការដកទ័ព របស់បារាំង ពីអង្គការណាតូ កំពុងតែកើនឡើង ខណៈដែលក្រុមស្តាំ និយមប្រហែល ជាអាចដណ្តើមយកអាសនៈមួយចំនួនធំ នៅក្នុងប្រទេសការ បោះឆ្នោតនាពេលខាងមុខ ។

ការដកស្រង់ព័ត៌មានចេញ ពីកាសែតEuractiv បានរាយការណ៍ដោយដកស្រង់សម្តីអ្នកការទូតអនាមិកមួយចំនួនមកជាមួយផងដោយ ប្រភព​បាន​លើក​ឡើង​ពី​ការ​ដក​ថយ​នៃ​ការ​គាំទ្រ ​សម្រាប់​អ៊ុយក្រែន​ថា​ជា​ការ​ព្រួយ​បារម្ភ​ខ្លាំង។

ការប្រមូលផ្តុំជាតិស្តាំនិយមបារាំងហៅកាត់ថា RN ដែលបានចោទសួរម្តងហើយម្តងទៀត អំពីគោលបំណងរបស់អង្គការណាតូ និងជំនួយរបស់ខ្លួនចំពោះ អ៊ុយក្រែន បានឈរនៅលើកំពូលក្នុងការបោះឆ្នោតជុំទីមួយ របស់ប្រទេសបារាំង ដោយទទួលបានសំឡេងគាំទ្រ ដល់ទៅ៣៣ភាគរយ។

ដោយឡែកបក្ស Ensemble កណ្តាលរបស់ប្រធានាធិបតី Emmanuel Macron បានត្រឹមតែឈរនៅលេខរៀងទី៣ ជាមួយនឹង២០ភាគរយប៉ុណ្ណោះ បើទោះបីជាប្រធានាធិបតី បារាំងបានហៅការបោះឆ្នោតភ្លាមៗ បន្ទាប់ពីការទម្លាក់កំហុស របស់គណបក្សរបស់គាត់ដោយ RN នៅក្នុងការបោះឆ្នោតសភា សហភាពអឺរ៉ុបក៏ដោយ ។

គួរឲ្យដឹងដែរថាការ​បោះ​ឆ្នោត​ជុំ​ទី​២​របស់​បារាំង​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ដោយ​គណបក្ស RN បាន​ព្យាករ​ថា​នឹង​ឈ្នះ​អាសនៈ​រហូត​ដល់​ទៅ​២៨០​អាសនៈ​ក្នុង​រដ្ឋសភា៕

ប្រែសម្រួល៖ស៊ុនលី

To Top