បរទេស៖ រដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការ សម្រាប់ប្រជាជនដើម្បីឱ្យនៅផ្ទះ ប្រយោធន៍ជួយកាត់បន្ថយ ការរីករាលដាលនៃជំងឺកូវីដ១៩ ។
យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Narumon Pinyosinwat បាននិយាយកាលពីថ្ងៃសុក្រថា លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានស្នើសុំ កិច្ចសហប្រតិបត្តិការជាពិសេស ពីអ្នកដែលរស់នៅ ក្នុងទីក្រុងបាងកក និងខេត្តជាប់គ្នា ដើម្បីចៀសវាង ការចេញទៅក្រៅ។
ក្នុងពេលមានការអំពាវនាវមួយចំនួន សម្រាប់ការចាក់សោរ ឬបិទប្រទេស អ្នកនាំពាក្យ បាននិយាយថា វិធានការត្រូវតែរៀបចំឱ្យបានល្អ មុនពេលវេលា ហើយអ្នកដែលរកបានប្រាក់ចំណូល ប្រចាំថ្ងៃក៏ត្រូវពិចារណាផងដែរ។
លោកស្រីបានបន្ថែមថា «មានជម្រើសជាច្រើនដែលត្រូវពិចារណា ដូចជាពេលវេលា ឬចំនួនម៉ោងដែលមនុស្ស អាចត្រូវបានហាមឃាត់ មិនឱ្យចេញទៅក្រៅ។
នាយករដ្ឋមន្រ្តីបានស្នើសុំ ឱ្យប្រជាជនស្នាក់នៅផ្ទះ។ នៅក្នុងរយៈពេលនេះ យើងចង់ឱ្យ ប្រជាជនថៃស្នាក់នៅផ្ទះ។ មុនពេលយើងចេញបញ្ជា ឥឡូវនេះយើងកំពុងស្នើសុំ កិច្ចសហប្រតិបត្តិការ។ បន្ទាប់ពីនេះស្ថានភាព នឹងត្រូវបានវាយតម្លៃ ប្រសិនបើយើងមិនទទួល បានការសហការ»៕
ប្រែសម្រួលៈ ណៃ តុលា