បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រុមប៉ូលីសរបស់ប្រទេសសិង្ហបុរីបានឈានទៅដល់ការចាប់ឃាត់ខ្លួនជនឆបោកតាមប្រព័ន្ធអនឡាញឬ Scammer សរុបដល់ទៅ៣០៩នាក់។
ជនឆបោកទាំងនោះត្រូវបានគេក្រុមប៉ូលីសអះអាងថាបានប្រព្រឹត្តិសកម្មភាពឆបោកជោគជ័យទៅដល់១៣០០ករណីមានចាប់តាំងពីការឆបោកដោយប្រើប្រាស់ស្នេហាឆបោកដោយការបញ្ជាទិញអនឡាញឆបោកដោយរូបភាពជាមិត្តភ័ក្តនិងឆបោកជាការផ្តល់ការងារក៏ដូចជាការវិនិយោគជាដើម។
ប្រភពដដែលបានអះអាងដែរថាជនរងគ្រោះបានបាត់បង់ទឹកប្រាក់លុយកាក់ផ្ទាល់ខ្លួនសរុបចូលគ្នាប្រមាណទៅដល់ជាង១០លានដុល្លារលុយសិង្ហបុរីឬត្រូវជា៧,៤លានដុល្លារអាមេរិក។
គួរឲ្យដឹងដែរថាក្រុមជនឆបោកទាំងនោះនឹងត្រូវស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែមហើយដាក់ទោសក្នុងកម្រិតទោសការបោកប្រាស់លាងលុយនិងប្រើប្រាស់សេវាកម្មទូទាត់លុយខុសច្បាប់ជាដើម៕
ប្រែសម្រួល៖ស៊ុនលី
