ភ្នំពេញ៖ ម៉ាសចំនួន១០ម៉ឺន ដែលជាជំនួយរបស់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី ដែលមានទីតាំងក្នុងប្រទេសចិនបានមកដល់រាជធានីភ្នំពេញ ហើយត្រូវបានទទួលដោយ ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា។
យោងតាមហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា “នាថ្ងៃទី២២ ខែមីនា ម៉ាសចំនួន១០ម៉ឺន ដែលជាជំនួយរបស់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី ដែលមានទីតាំងក្នុងប្រទេសចិនបានមកដល់រាជធានីភ្នំពេញ ហើយត្រូវបានទទួលដោយ ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា។ ក្រុមហ៊ុនអាកាសចរណ៍ឡាញម៉ី អ៊ែឡាញ បានផ្តល់សេវាកម្មក្នុងការដឹកជញ្ជូន សម្ភារៈទាំងនេះមកកាន់ប្រទេសកម្ពុជា ដោយឥតគិតថ្លៃ។”