ព័ត៌មានជាតិ

លោក កែវ រតនៈ បញ្ជាក់ពី ការគ្រប់គ្រងប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមមន្រ្តីក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ថា ការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនី ពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ គឺសំដៅការពារការដាច់ភ្លើង តាមតំបន់និងទូទាំងប្រទេស និងការពារមិនឱ្យឡើងថ្លៃភ្លើង ទៅអ្នកដទៃ ដែលមិនបានដាក់ប្រព័ន្ធ ព្រះអាទិត្យនោះ។

តាមរយៈវីដេអូជាង៧នាទី លោក កែវ រតនៈ បានលើកឡើងថា ការដាក់ប្រព័ន្ធនានា មិនភ្ជាប់ជាមួយបណ្តាញជាតិនិងការដាក់ប្រព័ន្ធតូចៗ តាមលំនៅដ្ឋាននិងទីតាំងអាជីវកម្ម ដែលមានកម្រិតក្រោម១០គីឡូវ៉ាត់ ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ។
លោកបញ្ជាក់ថា «ដូចនេះប្រជាពលរដ្ឋជាង ៩៥%ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្ម នឹងមិនរងការប៉ះពាល់ ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះឡើយ»។

សូមស្ដាប់ការបកស្រាយរបស់លោក កែវ រតនៈ !

To Top