ព័ត៌មានជាតិ

ថៃឡង់ដ៏ នឹងបិទហាងទំ និញដោយមិនឲ្យបង់ពន្ធនាំចូល នៅអាកាសយានដ្ឋានអន្តរជាតិ របស់ខ្លួន ដើម្បីជំរុញឲ្យវិស័យទេសចរណ៍កាន់តែប្រសើរឡើង

Afp

សិង្ហបុរី៖ ប្រទេសថៃឡង់ដ៏ នឹងបិទហាងទំនិញដោយមិនឲ្យបង់ពន្ធនៅតំបន់មកដល់នៃអាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួនឡើយ ដើម្បីលើកទឹកចិត្តដល់អ្នកធ្វើដំណើរឱ្យចំណាយកាន់តែច្រើននៅកន្លែងផ្សេងទៀតនៅក្នុងប្រទេស ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post ដែលបានដកស្រង់សម្តីអ្នកនាំពាក្យរងរដ្ឋាភិបាលដែលបានលើកឡើងថា ប្រតិបត្តិករទាំង៣នៃអាជីវកម្មដោយមិនបង់ពន្ធនាំចូលនៅអាកាសយានដ្ឋានអន្តរជាតិចំនួន៨ រួមទាំងអាកាសយានដ្ឋាន សុវណ្ណភូមិរបស់ទីក្រុងបាងកក និងដនមឿង បានយល់ព្រមផ្អាកប្រតិបត្តិការ ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗបានឲ្យដឹងថា អាកាសយានដ្ឋានផ្សេងទៀតគឺ នៅឈៀងម៉ៃ ភូកេត Hat Yai, Rayong, Samui និង Krabi ។ មិនទាន់មានកាលបរិច្ឆេទណាមួយត្រូវបានកំណត់សម្រាប់ប្រតិបត្តិការគ្មានពន្ធនាំចូលប្រទេសត្រូវបញ្ឈប់នោះទេ ។

នាយកដ្ឋានគយរបស់ប្រទេសថៃឡង់ដ៏ បានឲ្យដឹងថា កាលពីឆ្នាំមុន ការលក់ពីហាងទំនិញដែលមិនបង់ពន្ធចូលក្នុងប្រទេសថៃឡង់ដ៏ គិតជាទឹកប្រាក់មានចំនួន៣,០២ពាន់លានបាត ស្មើនឹងប្រហែល៨២,៩លានដុល្លារសហរដ្ឋអាមេរិក ។ រដ្ឋាភិបាលបានប៉ាន់ប្រមាណថា ការបិទរបស់ពួកគេនឹងបង្កើនការចំណាយរបស់ភ្ញៀវបរទេសចំនួន៥៧០បាតក្នុងមនុស្សម្នាក់ក្នុងមួយជើងនៃការធ្វើដំណើរ ។

ធនាគារពិភពលោក ហៅកាត់ (WB) បានឱ្យដឹងថា ប្រទេសថៃឡង់ដ៏ ត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរជាង៣៦លាននាក់នៅក្នុងឆ្នាំ២០២៤នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top