ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Boeing សុខចិត្តទទួលកំហុសពីការចោទប្រកាន់ពីបទសមគំនិតក្លែងបន្លំឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះ737 MAX ចំនួន២គ្រឿង

Afp

ញ៉ូវយ៉ក៖ ក្រុមហ៊ុន Boeing បានយល់ព្រមសារភាពកំហុសចំពោះការចោទប្រកាន់ពីបទសមគំនិតក្លែងបន្លំឧក្រិដ្ឋកម្មដើម្បីដោះស្រាយការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះ 737 MAX ចំនួន២គ្រឿងនាពេលកន្លងមក ។

សំណូមពរដែលទាមទារឲ្យមាការយល់ព្រមពីចៅក្រមសហព័ន្ធនឹងដាក់ឈ្មោះអ្នកផលិតយន្តហោះថា ជាឧក្រិដ្ឋជនដែលត្រូវបានកាត់ទោស ។ ក្រសួងយុត្តិធម៌ ហៅកាត់ (DOJ) បានឲ្យដឹងនៅក្នុងឯកសារមួយ ដែលបានដាក់នៅតុលាការសហព័ន្ធក្នុងរដ្ឋតិចសាស់ ដែលផ្តល់ទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀងជាគោលការណ៍ ។

គួរបញ្ជាក់ថា ការចោទប្រកាន់នេះពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះ 737 MAX ចំនួន២គ្រឿងនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងអេត្យូពី ក្នុងរយៈពេល៥ខែក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ។

ករណីធ្លាក់យន្តហោះ Lion Air និង Ethiopian Airlines បានបណ្តាលឲ្យស្លាប់មនុស្សអស់ចំនួន៣៤៦នាក់ ហើយបានជំរុញឱ្យក្រុមគ្រួសារជនរងគ្រោះទាមទារឱ្យក្រុមហ៊ុន Boeing ប្រឈមមុខនឹងការកាត់ទោស ។

ការសារភាពកំហុសអាចគំរាមកំហែងដល់សមត្ថភាពរបស់ក្រុមហ៊ុនក្នុងការទទួលបានកិច្ចសន្យារដ្ឋាភិបាលដែលទទួលបានប្រាក់ចំណេញជាមួយក្រសួងការពារជាតិសហរដ្ឋអាមេរិក និងអង្គការ NASA ទោះបីក្រុមហ៊ុននេះអាចស្វែងរកការលើកលែងទោសក្តី ។

ក្រុមហ៊ុន Boeing បានប្រឈមមុខនឹងការកាត់ទោសព្រហ្មទណ្ឌ ក្រោយពីក្រសួងយុត្តិធម៌កាលពីខែឧសភា បានរកឃើញថា ក្រុមហ៊ុនបានរំលោភលើដំណោះស្រាយឆ្នាំ២០២១ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះដ៏ធ្ងន់ធ្ងរបែបនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top