ព័ត៌មានអន្តរជាតិ

ការសិក្សាថ្មីបង្ហាញថា ការបាត់បង់ជីវិតនៅតំបន់ហ្គាហ្សា អាចមានចំនួនច្រើនជាងតួលេខ ប្រកាសដល់ទៅ៥ដង

AFP
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ចំនួននៃអ្នកបាត់បង់ជីវិតពិតប្រាកដ ពីសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សា អាចមានលើសពី១៨៦០០០ នាក់ ដែលខ្ពស់ជាងចំនួនធ្លាប់បានប្រកាស ៣៧៣៩៦នាក់ កាលពីខែមុនដោយអាជ្ញាធរ សុខាភិបាលនៃតំបន់នេះ។

ខណៈពេលដែលរដ្ឋាភិបាលអ៊ីស្រាអែល បានបដិសេធទៅនឹងតួរលេខរបស់ ក្រសួងជាយូរមកហើយនោះ ពួកគេត្រូវបានទទួលស្គាល់ ដោយអង្គការសហប្រជាជាតិ និងក្រោយមកទទួលស្គាល់ដោយស្ងាត់ៗថា ជាការពិតដោយយោធាអ៊ីស្រាអែល។

" "

ទោះបិជាយ៉ាងណាក្តីយោងតាម ក្រុមអ្នកស្រាវជ្រាវជនជាតិអង់គ្លេស អាមេរិក និងកាណាដា តួលេខនេះអាចកើនឡើងដល់ ១៨៦០០០នាក់នៅពេលដែល ការស្លាប់ដោយប្រយោលឬដោយមិនពាក់ព័ន្ធក៏ ត្រូវបានរាប់បញ្ចូលផងដែរ។

" "

ការស្លាប់ដោយប្រយោល ឬដោយមិនពាក់ព័ន្ធទាំងនោះពួកគេ បានសរសេរនៅក្នុងអត្ថបទមួយដែលបាន ចេញផ្សាយកាលពីសប្តាហ៍មុន រួមមានអ្នកស្លាប់ដោយសារជំងឺ ភាពអត់ឃ្លាន និងការស្រេកទឹកជាដើម។

ក្នុងពេលដែលប្រជាជននៃ តំបន់ហ្គាហ្សាដែលមានប្រហែលជា ២,៣លាននាក់ មុនពេលជម្លោះបានចាប់ផ្តើមចំនួនអ្នកស្លាប់បែបនេះ ប្រែទៅជាការបាត់បង់តំបន់ចន្លោះពី ៧ភាគរយទៅ៩ភាគរយ នៃចំនួនប្រជាជនរបស់ខ្លួន។

ប្រែសម្រួល៖ ស៊ុន លី

To Top