ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា ប្រកាសដាក់ពិធីបុណ្យ ចូលឆ្នាំប្រពៃណីចិន ជាថ្ងៃឈប់សម្រាកសាធារណៈ

Xinhua

រ៉ងហ្គូន៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា ហៅកាត់ (MRTV) បានរាយការណ៍កាលពីថ្ងៃចន្ទថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងត្រូវដាក់បញ្ចូលជាថ្ងៃឈប់សម្រាក សាធារណៈនៅក្នុងឆ្នាំ២០២៥ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានកំណត់ថ្ងៃចូលឆ្នាំប្រពៃណីចិន ជាថ្ងៃឈប់សម្រាកសាធារណៈនៅក្នុងប្រតិទិន ក្នុងការផ្លាស់ប្តូរស្រដៀងគ្នាទៅនឹង ប្រទេសសមាជិកអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ផ្សេងទៀត ដើម្បីពង្រឹងមិត្តភាព ភាតរភាពជាមួយនឹងប្រទេសចិន។

សេចក្តីរាយការណ៍របស់ទីភ្នាក់ងារ MRTV បានឲ្យដឹងថា រដ្ឋាភិបាលរបានប្រកាសថ្ងៃឈប់សម្រាក សាធារណៈនៅក្នុងប្រតិទិនឆ្នាំ២០២៥ជាមុន ដែលរួមមានថ្ងៃសម្រាប់សាសនា និងថ្ងៃពិសេស និងជាប្រវត្តិសាស្ត្រនៃ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top