ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព តាងនាមថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ សមាជិក សមាជិកា សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា សូមចូលរួមអបអរសាទរសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ លោក នួន ផារ័ត្ន ក្នុងឱកាសដែល ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ផ្ទេរ និងតែងតាំងមុខតំណែង លោក នួន ផារ័ត្ន ជាអភិបាលខេត្តកំពង់ធំ ។
ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ យើងខ្ញុំមានក្តីរំភើបក្រៃលែង និងសូមកោតសរសើរចំពោះ លោក ដែលបានខិតខំ ប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សានូវសុខសន្តិភាព ស្ថិរភាពពេញលេញ ការពារ បូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ សម្បូណ៌ សប្បាយ រុងរឿង និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូន លោក ព្រមទាំងក្រុមគ្រួសារ សូមមានអាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៍ និងសូមបានប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕