ព័ត៌មានអន្តរជាតិ

គោល​នយោបាយ ​របស់​អាមេរិក ក្នុង​ការ​ទប់​ស្កាត់​ចិន គឺជាការបរាជ័យ និងគ្មានអ្វីក្រៅតែពីការបង្កើនភាពតានតឹង

Xinhua

ប៉េកាំង ៖ សេដ្ឋវិទូអាមេរិក ដ៏ល្បីល្បាញមួយរូប បានប្រាប់សារព័ត៌មាន South China Morning នៅថ្ងៃទី០៩ ខែកក្កដានេះថា គោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលមិនសមហេតុផល ដែលមានបំណងទប់ស្កាត់ប្រទេសចិន គឺជាការបរាជ័យ ហើយគ្រាន់ តែបង្កើតភាពតានតឹង ធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពសេដ្ឋកិច្ច និងធ្វើឱ្យការគំរាមកំហែង នៃសង្គ្រាមកាន់តែធំឡើង។  ប្រកាស។

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ លោក Jeffrey Sachs នាយកមជ្ឈមណ្ឌល សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាពនៃសាកលវិទ្យាល័យ Columbia បានកត់សម្គាល់ពីតួនាទីដ៏លើស លប់របស់សហរដ្ឋអាមេរិកក្នុងការរៀបចំគោល នយោបាយការបរទេស របស់ប្រទេស។

លោកបានលើកឡើងថា នៅតែដំណើរការដោយយោងទៅតាមការបំភាន់ដ៏គ្រោះថ្នាក់នៃ “ភាពឯកា” របស់សហរដ្ឋអាមេរិក ដែលលែងមានទៀតនោះ សហរដ្ឋអាមេរិក មិនអាចទទួលយកការពិតនៃភាពជោគជ័យរបស់ប្រទេសចិនបាននោះទេ”។

សំណុំនៃស្ថាប័នសន្តិសុខ របស់សហរដ្ឋអាមេរិក ដូចដែលលោក Sachs បានដាក់នោះ ជាក្បាលម៉ាស៊ីសង្រ្គាមរបស់អាមេរិក ប្រតិបត្តិការផ្លាស់ប្តូររបប និងជាទូទៅជាគោល នយោបាយការបរទេស និងពាក់ព័ន្ធជាមួយនឹង វិធីសាស្រ្តបញ្ចុះបញ្ចូល យ៉ាងធ្ងន់ធ្ងរ ផងដែរ។

លោកសាស្ត្រាចារ្យបានបន្ដថា “ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន គឺបណ្តាលមកពីការបារម្ភរបស់អាមេរិក ដែលថាអំណាច របស់សហរដ្ឋអាមេរិក កំពុងធ្លាក់ចុះនៅជុំវិញពិភពលោក។ អ្នកបង្កើតគោលនយោបាយ របស់សហរដ្ឋអាមេរិក កំពុងមានប្រតិកម្មការពារ និងភ័យខ្លាច ហើយជារឿយៗមិនបានគិតល្អិតល្អន់នោះឡើយ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top