ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីតព្រមាន G7 ប្រសិនបើហ៊ាន រឹបអូសយកទ្រព្យ សម្បត្តិរុស្សី ដែលបានបង្កក

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែត The Bloomberg បានរាយការណ៍ថា ក្រុមប្រទេស G7 ទំនងជា បានបោះបង់ចោលផែនការ របស់សហរដ្ឋអាមេរិក ក្នុងការដកហូត ទ្រព្យ សម្បត្តិរុស្សីដែលបានបង្កក ដោយសារតែមាន ការគំរាមពីអារ៉ាប៊ីសាអូឌីត។

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បាននឹងកំពុងជំរុញ ឱ្យមានការរឹបអូសភ្លាមៗ នូវទឹកប្រាក់ប្រហែល២៨០ ពាន់លានដុល្លារ នៅក្នុងមូលនិធិអធិបតេយ្យភាព របស់រុស្ស៊ី ដែលលោកខាងលិចបានបង្កក ក្នុងឆ្នាំ២០២២ ដោយលើកឡើងពីជម្លោះអ៊ុយក្រែនគឺ ជាមូលហេតុហើយ សហភាពអឺរ៉ុប ដែលភាគច្រើនគឺ ជាអ្នកកាន់កាប់ ទ្រព្យសកម្មទាំងនោះ។

អារ៉ាប៊ីសាអូឌីតជាការឆ្លើយតបបានណែនាំបែបប្រឆាំង ថា ខ្លួនអាចនឹងលក់បំណុលមួយចំនួនរបស់ EU របស់ខ្លួន ប្រសិនបើ G7 បន្តផែនការរឹបអូសនោះ។

ប្រភព​អនាមិក​មួយ​របស់ សារព័ត៌មាន ​មួយ​បាន​ពណ៌នា​សារ​ របស់​ក្រសួង​ហិរញ្ញវត្ថុ​អារ៉ាប៊ីសាអូឌីត ​ថា​ជាការ​គំរាម​កំហែង ខណៈ​ប្រភពពីរផ្សេង​ទៀត បាន​និយាយ​ថា​ រដ្ឋាភិបាលក្រុង​រីយ៉ាដ​ បាន​លើក​ឡើង​ជាពិសេស​អំពី​បណ្ណបំណុល​របស់ខ្លួនរតនាគារ​របស់​បារាំង។

គេមើលឃើញថាការព្រមាននេះ ទំនង​នឹងអាចជា​ជះឥទ្ធិពល ដល់ក្រុមប្រទេស G7 ដើម្បី​បញ្ឈប់​ការ​រឹបអូស​យក​មូលនិធិ​រុស្ស៊ី​ដែល​បាន​បង្កក ហើយ​ជ្រើស រើស​បង្វែរ​ការប្រាក់​ ដែល​ពួកគេ​បាន​បង្កើត ​ទៅជា​កម្ចី​ទៅ​ទីក្រុង​គៀវតាមផែនការ របស់អាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top