ព័ត៌មានអន្តរជាតិ

អាមេរិក និងម៉ិកស៊ិក ព្រមព្រៀងគ្នា លើសារៈសំខាន់ នៃជំនួញ បើទោះជាមានការ រឹតបន្តឹងព្រំដែន

បរទេស ៖ ប្រធានាធិបតីសហោក រដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីម៉ិកស៊ិក លោក នៅថ្ងៃសៅរ៍ សប្ដាហ៍នេះ បានព្រមព្រៀងគ្នា ស្តីពីសារៈសំខាន់ នៃការរក្សាជំនួញ និងសេវាទ្វេភាគីសំខាន់ៗ បើទោះជាមានការរឹតបន្តឹង ព្រំដែនអាមេរិក-ម៉ិកស៊ិក ដើម្បីប្រយុទ្ធប្រឆាំង នឹងកូរ៉ូណាវីរុសក៏ដោយ។

ក្រោយមេដឹកនាំប្រទេសទាំងពីរ ពិភាក្សាគ្នាតាមទូរសព្ទ មន្ត្រីនាំពាក្យសេតវិមាន លោក Judd Deere បាននិយាយប្រាប់ ដូច្នេះថា មេដឹកនាំទាំងពីររូប បានពិភាក្សាគ្នា អំពីការផ្ទុះឆ្លងរីករាលដាល នៃកូរ៉ូណាវីរុស និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក លើកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងវីរុស”។

ដោយសំដៅដល់កិច្ចព្រមព្រៀង រឹតបន្តឹងការធ្វើដំណើរឆ្លងព្រំដែន សហរដ្ឋអាមេរិក-ម៉ិកស៊ិកនោះ លោក Judd Deere បានមានប្រសាសន៍បន្តថា “លោកប្រធានាធិបតី ត្រាំ និងលោកប្រធានាធិបតី Lopez Obrador បានព្រមព្រៀងគ្នា លើសារៈសំខាន់ នៃការរក្សាជំនួញ និងសេវាកម្មសំខាន់នានា បើទោះជាមានការរឹតបន្តឹងការធ្វើដំណើរ”៕
ប្រែសម្រួល៖ប៉ាង កុង

To Top